Connect with us

ព័ត៌មានជាតិ

ឈ្វេងយល់ អំពីប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ

បានផុស

នៅ

ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេសចាំបាច់ត្រូវមាន ប័ណ្ណទាំង ៤ប្រភេទ ខាងក្រោមនេះ

១. ប័ណ្ណសមាជិក ប.ស.ស.

ប័ណ្ណសមាជិក ប.ស.ស. ចេញដោយ បេឡាជាតិសន្តិសុខសង្គម។ អត្ថប្រយោជន៍នៃប័ណ្ណនេះ សម្រាប់ប្រើសេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេសដែលជាដៃគូជាមួយ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកប្រាក់សោធន និងតាវកាលិកនានា។ រាល់បន្ទុកចំណាយជារបស់បេឡាជាតិសន្តិសុខសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប័ណ្ណមូលនិធិសមធម៌សុខាភិបាល

ប័ណ្ណនេះមាន ២ប្រភេទ ទី១) សម្រាប់ ក្រុមប្រឹក្សាឃុំ-សង្កាត់-ស្រុក-ក្រុង-ខណ្ឌ-រាជធានី-ខេត្ត និងសម្រាប ទី២) សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ។ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលចេញដោយ បេឡាជាតិសន្តិសុខសង្គម ដែលមានអត្ថប្រយោជន៍ សម្រាប់ប្រើប្រាស់សេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេស។ ប័ណ្ណនេះ បន្ទុកចំណាយដោយ រាជរដ្ឋាភិបាល។

៣. ប័ណ្ណសមធម៌

ប័ណ្ណសមធម៌ គឺសម្រាប់គ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ចេញដោយក្រសួងផែនការ ដែលអាចប្រើសេវាថែទាំសុខភាពឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេស និងអត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (ឧបត្ថម្ភសេវាសាហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព)។ បន្ទុកចំណាយដោយ រាជរដ្ឋាភិបាល។

៤. ប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ

ប័ណ្ណនេះ សម្រាប់អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យរដ្ឋ (គ្រួសារក្រីក្រដែលគ្មានប័ណ្ណសមធម៌)។ ជាប្រភេទប័ណ្ណចេញដោយក្រសួងសុខាភិបាល ដើម្បីប្រើសេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស និងអត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ (ឧបត្ថម្ភសេវាសាហ៊ុយធ្វើដំណើរ ថ្លៃអាហារអ្នកជំងឺ និងវិភាគទានបុណ្យសព)។ បន្ទុកចំណាយដោយ រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម