ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhanga និងជាប្រធានគណបក្ស Ruam Thai Sang Chart បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ជុំវិញករណីអតីតយោធាស្ម័គ្រចិត្តដែលបានដាល់ទាហានខ្មែរចំមុខ ដោយនិយាយថា «ស្រឡាញ់ប្រទេសជាតិតែកុំជ្រួលច្របល់ពេក ត្រូវចេះទប់អារម្មណ៍ ចេះអត់ធ្មត់ខ្លះ បើសង្គ្រាមផ្ទុះឡើង ថៃខ្លួនឯងគឺជាអ្នករងគ្រោះខ្លាំងជាងគេ»។

ដូចបានរាយការណ៍ក្នុងព័ត៌មានថា ជនកំសាក Sommai Srisukranan ដែលបានដាល់ទាហានខ្មែរនៅតំបន់ប្រាសាទតាមាន់ធំ ត្រូវបានកងទ័ពជើងគោកថៃ អះអាងថា ជាអតីតយោធាស្ម័គ្រចិត្ត ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត សាមុតសាខន។
ក្រោយហេតុការណ៍នេះកើតឡើង ទាំងជនជាតិថៃនិងកម្ពុជា បានសម្រុកចូលការបញ្ចេញមតិខុសៗគ្នាជាច្រើន។ ប៉ុន្តែលោក Pirapan បានពន្យល់យ៉ាងក្បោះក្បាយតាមរយៈឃ្លិបដែលបានកើតឡើងថា ពេលដែលបានចុះផ្សាយការវិនិច្ឆ័យពីសំលៀកបំពាក់ជនល្មើស ធ្វើឲ្យគេឃើញយល់ថាជនល្មើសជាទាហាន។ ជាពិសេសកាយវិការដែលមើលទៅ គាត់កំពុងចាប់ដៃជាមួយទាហានខ្មែរ ហើយទាហានខ្មែរក៏មិនបានបង្ហាញកាយវិការគំរាមកំហែងអ្វីឡើយ។ ប៉ុន្តែត្រូវបានគេដាល់ ពេលឈោងទៅចាប់ដៃ។ នៅក្នុងរូបភាពនេះ លោកគិតថា ថៃកំពុងមានគុណវិបត្តិនៅក្នុងក្រសែភ្នែករបស់ពិភពលោក ខណៈដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោកផ្សាយថា យោធាថៃគឺជាអ្នកឈ្លានពានកម្ពុជាមុន។ ជាពិសេស រូបភាពនៃព្រឹត្តិការណ៍នេះ រួមទាំងការស្លៀកពាក់របស់ជនល្មើស នឹងធ្វើឲ្យការចោទប្រកាន់ មានភាពជឿជាក់កាន់តែខ្លាំងឡើង។
អ្វីដែលពិភពលោកអារម្មណ៍ចាប់ធំជាងគេ ពោលគឺ ជនល្មើសបានរត់គេចខ្លួនយ៉ាងលឿនទៅខាងភាគីថៃ។ តាមដែលលោកអាចមើលឃើញបង្ហាញថា បង្កហេតុរួចបែរជាគេចបាត់ស្រមោល ដោយទុកឲ្យទាហានថៃនិងខ្មែរប្រឈមមុខដាក់គ្នា ដែលនោះកាន់តែមានបញ្ហាក្ដៅក្រហាយលើសមុន ចូរគិតថា តើវាមានតម្លៃដែរឬទេ?

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោកបានផ្តល់យោបល់ថា ថៃគួរអត់ធ្មត់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ ក្នុងករណីបែបនេះ ព្រោះបើមានសង្គ្រាមឬសមរភូមិកើតឡើង នោះនឹងមានការខូចខាតទាំងសងខាង។ ជាពិសេសប្រទេសថៃ ដែលបច្ចុប្បន្នមានមូលដ្ឋានសេដ្ឋកិច្ចនិងចំណូលគួរសម។ បើមានសង្គ្រាម តម្លៃនៃការខូចខាតសេដ្ឋកិច្ចរបស់យើង វានឹងកើនឡើងតាមធម្មជាតិ។ លោកក៏ចង់ចង្អុលបង្ហាញទៅកាន់ស្ថានការណ៍ដែលមានការផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ដែលមិនបានផ្តល់ផលប្រយោជន៍ដល់ថៃ ពីការធ្វើសង្រ្គាមទាល់តែសោះ។
រដ្ឋមន្ត្រីក្រសួងថាមពលរូបនេះក៏បានបញ្ចាក់បន្ថែមទៀតថា បើទោះបីជាថៃឈ្នះលើសមរភូមិនេះក៏ពិតមែន តែថៃនឹងបាត់បង់កម្លាំងពលកម្ម និងធនធានហិរញ្ញវត្ថុ បូកផ្សំជាមួយនឹងសេដ្ឋកិច្ចជាតិក៏អន់ថយ ហើយក៏គ្មានផលចំណេញអីត្រឹមរបស់អស់ហ្នឹងដែរ! ដរាបណាថៃខ្លួនឯងអាចរក្សារបស់ដែលមានស្រាប់ នោះគឺគ្រប់គ្រាន់ហើយ! មិនបាច់បន្ថែមដោយការសង្គ្រាមជាមួយគ្នាទេ។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់ប្រធានគណបក្ស Ruam Thai Sang Chart ស្របពេលដែល កាលថ្ងៃទី១៥ ខែកក្កដា ស្រាប់តែមានប៉ះទង្គិចគ្នានូវពាក្យសម្ដីរវាងស្រ្តីខ្មែរដ៏ក្លាហានម្នាក់បានស្រែក និងចង្អុលដាក់ទាហានខ្មាំងថៃថា «នេះជាប្រាសាទខ្មែរ ហើយនៅលើដីខ្មែរ» ដោយនាំឲ្យភាគីជនជាតិថៃរត់ប្រសាចគ្នា នៅឯតំបន់ប្រសាទតាមាន់ធំដូចជាមានរឿងធំកើតឡើង។
ជាងនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃជាច្រើន បានព្យាយាមចុះផ្សាយបំប៉ោងព័ត៌មានហួសពីការពិត ដែលចោទមកកម្ពុជាថា ជាអ្នកបង្ករឿងមុន ទាំងដែលភាគីខ្លួនបានគំរាមកំហែង និងស្រែកសម្លុតមិនឲ្យប្រជាជាជនកម្ពុជាឡើងប្រសាទតាមាន់ធំឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះសង្ឃថៃ ផ្ទុះរឿងអាស្រូវផ្លូវភេទ បាននាំឥទ្ធិពលអវិជ្ជមានដល់ស្ថាប័នពុទ្ធសាសនា និងសង្គម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ