Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពង់ចាម​ ជំរុញ​ឲ្យអាជ្ញាធរ​ឃុំ-សង្កាត់ សហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបល្បែងស៊ីសង និងកាឆបោកតាមអនឡាញ

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានជំរុញឲ្យមេឃុំ-ចៅសង្កាត់​ ត្រូវសហការជាមួយសមត្ថកិច្ច​ឲ្យបានក្នុងការពង្រឹងប្រសិទ្ធភាពការងារ​អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល​ ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ​ នៅតាមមូលដ្ឋាន​ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះរបស់​ អភិបាលខេត្តកំពង់ចាម​ គឺធ្វេីឡេីងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ឆ្នាំ២០២៥​ នៃការអនុវត្តន៍ការងារភូមិឃុំ-សង្កាត់មានសុវត្ថិភាព​របស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកក្តដា​ ឆ្នាំ២០២៥​ ​ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួម​ពីលោក អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើននាក់។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដេីម្បីបន្តតាមដានមើលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហាល្បែងស៉ីសងជាពិសេសល្បែងអនឡាញ​ និងតាមដានពិនិត្យមេីលកន្លែងឆបោកតាមប្រព័ន្ធអនឡាញជាប់ជាប្រចាំក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនោះដែរ​ លោក អ៊ុន​ចាន់ដា​ ក៏បានជំរុញបន្ថែមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម ត្រូវធានាឲ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសនានា ហើយត្រូវបន្តអនុវត្តនូវគោលការណែនាំពីមុនដែលមានទាំងគោលការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទាំងគោលការរបស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការរបស់អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានា ជាពិសេស គឺរួមគ្នាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរជាបន្តទៀត។

ជាមួយគ្នានោះ​ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ក៏បានបញ្ជាក់បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍន៍និតិវិធីជាដំណាក់កាលៗ ពីព្រោះ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់។ ដូច្នេះ តម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

អត្ថបទ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៤២ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម