ព័ត៌មានជាតិ
កម្ពុជាកំពុងសហការជាមួយដៃគូរអភិវឌ្ឍន៍ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោក ស៊ូ សុជាតិ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្ថាប័នរបស់លោកបានធ្វើការសហការជាមួយ ដៃគូអភិវឌ្ឍន៍ និងអ្នកចូលរួមក្នុងទីផ្សារនានដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព តាមរយៈការបោះផ្សាយសញ្ញាបណ្ណបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការដាក់ឱ្យដំណើរការនូវ SLBs ជាឧបករណ៍ហិរញ្ញវត្ថុថ្មី SERC កំពុងតម្រង់ទិសទីផ្សារមូលបត្រឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព (SLBs)» កាលពីថ្ងៃទី១៥ ខែកក្កដា លោក ស៊ូ សុជាតិ ថា វឌ្ឍនភាពនៃហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការក្នុងចំណោមនិយ័តករ ដៃគូអភិវឌ្ឍន៍ និងអ្នកចូលរួមក្នុងទីផ្សារ។
លោកថា៖«តាមរយៈការបោះផ្សាយសញ្ញាបណ្ណបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការដាក់ឱ្យដំណើរការនូវ SLBs ជាឧបករណ៍ហិរញ្ញវត្ថុថ្មី SERC កំពុងតម្រង់ទិសទីផ្សារមូលបត្រឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ។ គំនិតផ្តួចផ្តើមទាំងនេះ រួមចំណែកដល់ភាពធន់នៃសេដ្ឋកិច្ច និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះកំណើនដែលប្រកបដោយភាពធន់ និងបរិយាបន្ន។ ជាមួយនឹងការបន្តគាំទ្រ និងកិច្ចសហការជាយុទ្ធសាស្រ្ត យើងកំពុងកសាងប្រព័ន្ធអេកូឡូស៊ីទីផ្សារមូលបត្រ ដែលជំរុញបរិយាកាសធុរកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍរយៈពេលវែងនៅក្នុងសេដ្ឋកិច្ច» ។
លោកស្រី Deanna Morris លើកឡើងថា ESCAP មានមោទនភាពចំពោះកិច្ចគាំទ្រដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណចីរភាពរបស់កម្ពុជា តាមរយៈកម្មវិធី ការជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)។

លោកស្រីថា៖«តាមរយៈភាពជាដៃគូនេះ យើងបានគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណប្រកបដោយភាពជោគជ័យចំនួនពីរ ហើយគម្រោងនៃការបោះផ្សាយសញ្ញាប្រកបដោយចីរភាពប្រមាណ ៩០ លានដុល្លារអាម៉េរិក នឹងដាក់ចេញនាពេលខាងមុខ។ នៅចុងខែនេះ យើងនឹងដាក់ឱ្យដំណើរការនូវដំណាក់កាលបន្ទាប់នៃ CSBA ដែលនឹងបន្តផ្តល់ជំនួយបច្ចេកទេស ការលើកកម្ពស់ឥណទាន និងការភ្ជាប់ទៅវិនិយោគិនដល់បុគ្គលបោះផ្សាយ។ ខណៈពេលដែលយើងស្វាគមន៍សញ្ញាបណ្ណប្រកបដោយចីរភាពគ្រប់ទម្រង់ និងដោយដោយទទួលស្គាល់ពីសក្តានុពលរបស់ SLBs នៅក្នុងការជំរុញការផ្លាស់ប្តូរផ្នែកបរិស្ថាន និងសង្គមទាំងកម្រិតក្រុមហ៊ុន និងវិស័យយើងពិតជាចាប់អារម្មណ៍ចូលរួមគាំទ្រដល់ការបោះផ្សាយ SLBs នៅក្នុងជុំបន្ទាប់នៃ CSBA នេះ»។
លោកស្រី Shomi Kim ក៏បានលើកឡើងផងដែរថា ទិដ្ឋភាពហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជាកំពុងវិវត្តយ៉ាងឆាប់រហ័ស ដោយទឹកប្រាក់ទំហំជាង ៦០ លានដុល្លារអាម៉េរិក ត្រូវបានកៀរគរ តាមរយៈសញ្ញាបណ្ណ បៃតង និងចីរភាព ក្រោមកម្មវិធី ”ការជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)។ លោកស្រីថា កម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការក្រោមភាពជាដៃគូរវាង ន.ម.ក., GGGI, ESCAP, មូលនិធិធានាឥណទាន និងជំរុញការវិ-និយោគ(CGIF) និងក្រុមហ៊ុន GuarantCo នៅក្នុងឆ្នាំ២០២៣ បានកសាងសន្ទុះទីផ្សារដ៏រឹងមាំ និងការត្រៀមខ្លួនរួចរាល់របស់បុគ្គលបោះផ្សាយ។

«ខណៈពេលដែលយើងរៀបចំដាក់ឱ្យដំណើរការជំហានបន្ទាប់នៃកម្មវិធី CSBA GGGI នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណ Thematic ដែលអាចទុកចិត្តបាន បង្កើនទំនុកចិត្តរបស់វិនិយោគិនលើហិរញ្ញវត្ថុចីរភាព និងការដាក់ឱ្យដំណើរការនូវឧបករណ៍ចីរភាពថ្មី ដូចជា SLBs ដើម្បីឱ្យទីផ្សារមូលបត្រស្របជាមួយនឹងគោលដៅអាកាសធាតុ និងការអភិវឌ្ឍរបស់កម្ពុជា»។ នេះយោងតាមការលើកឡើងរបស់លោកស្រី Kim៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


