កីឡា
Lamine Yamal ថា នឹងបង្កើតផ្លូវដោយខ្លួនឯង ផ្សេងពី Messi ក្រោយបានអាវលេខ ១០
យុវជនឆ្នើមរបស់ Barcelona កីឡាករ Lamine Yamal បានចេញមុខនិយាយ អំពីការប្រៀបធៀបពីរូបគេជាមួយវីរបុរស Lionel Messi បន្ទាប់ពីរូបគេក្លាយជាអ្នកស្នងតំណែងអាវលេខ ១០ ដែលជាលេខប្រវត្តិសាស្ត្ររបស់ក្លិបចាប់ពីពេលនេះតទៅ។

ការប្រកាសអំពីម្ចាស់អាវលេខ ១០ ថ្មីនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ ពុធ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ ហើយក្នុងពេលជាមួយគ្នានោះ Barcelona ក៏បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៨ ឆ្នាំផងដែរ ដោយរូបគេនឹងស្នាក់នៅជាមួយក្លិបមានមូលដ្ឋាននៅតំបន់ កាតាឡាន់ រយៈពេលវែង ពោលគឺដល់ឆ្នាំ ២០៣១។
ជុំវិញការបន្តកិច្ចសន្យាថ្មី និងការទទួលបានអាវលេខ ១០ ដែលជាអតីតលេខអាវរបស់ Leo Messi យុវជន Yamal ត្រូវបានគេលើកមកនិយាយ និងប្រៀបធៀបកាន់តែខ្លាំង ថា គេនឹងក្លាយជា Messi ទី ២ នៅទីនេះ ប៉ុន្តែ Yamal បានតបទៅវិញថា៖ «Messi បានបង្កើតផ្លូវរបស់គាត់ ចំណែកខ្ញុំនឹងបង្កើតផ្លូវរបស់ខ្ញុំខ្លួនឯង»។

គួរឱ្យដឹងថា អាវលេខ ១០ ត្រូវបានគេចាត់ទុកជា លេខប្រវត្តិសាស្ត្រប្រចាំក្លិប Barcelona ដោយសារតែលេខនេះ ធ្លាប់ពាក់ដោយវីរបុរសក្លិបជាច្រើនដូចជា Diego Maradona, Hristo Stoichkov, Rivaldo, Pep Guardiola និង Lionel Messi ជាដើម។ លេខ ១០ នេះ មុនពេលធ្លាក់មកលើ Yamal វាគឺជាកម្មសិទ្ធរបស់ Ansu Fati ពីរដូវកាល ២០២១-២០២២ ដល់ ២០២៤-២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


