Connect with us

ព័ត៌មានជាតិ

ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗ

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗដើម្បីឱ្យពួកគេទទួលបានការគាំពារពីសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧កក្តដានេះថា ប.ស.ស.កំពុងតែរៀបចំកិច្ចប្រជុំនៅចុងខែនេះដើម្បីពិភាក្សាទៅលើការងារនេះព្រោះថា ការពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗនេះពិតជាមានសារ​សំខាន់​​ណាស់សម្រាប់ពួកគេទទួលបាននូវរបបសន្តិសុខសង្គមព្រោះថា មានប័ណ្ណសមាជិកប.ស.ស.ពេលទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាដៃគូរជាមួយប.ស.ស. មិនគិតថ្លៃឡើយរាល់ការចំណាយជាបន្ទុករបស់​ប.ស.ស.ដែលនឹងជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត។

សម្រាប់ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គមបានពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលនៃវិស័យសាធារណៈសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពចំពោះបុគ្គលជានិស្សិតនគរបាល និងសិស្សនគរបាលដែលកំពុងសិក្សានិងហ្វឹកហ្វឺន រួចរាល់ ស្របតាមអនុក្រឹត្យលេខ៣០៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ។បន្ទាប់ពីប.ស.ស. បានអនុវត្តទៅលើកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.និងអ្នកបម្រើតាមផ្ទះ។

លោក បណ្ឌិត បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)មានសមាជិកកើនឡើងដល់៣លាន២សែននាក់នាក់ស្រី ១,៨លាននាក់។ ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម