ចរាចរណ៍
បុរសជនជាតិចិនបើករថយន្ដក្នុងស្ថានភាពស្រវឹងបុករះម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿង រងរបួសមនុស្ស៨នាក់
បុរសជនជាតិចិនម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រាខ្លាំង បុកម៉ូតូរះម៉ូតូសណ្តោងរ៉ឺម៉កចំនួន២គ្រឿង បណ្តាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រីចំនួន៨នាក់ រងរបួសធ្ងន់ស្រាល ហើយក្រោយពីបង្កហេតុ អ្នកបើករថយន្ដចុះមកដេកលង់លក់បាត់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បណ្តោយផ្លូវកាំកូ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កចំនួន០២គ្រឿង បើកបរឆ្លងកាត់ផ្លូវកាំកូឆ្ពោះទៅផ្លូវបុរីអង្គរ ទិសដីពីត្បូងទៅជើង ដោយក្នុងនោះ១គ្រឿងខាងមុខមានប្តីប្រពន្ធ និងកូនតូចៗ ៤នាក់ (សរុប៦នាក់)។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កទី២ មានមនុស្ស២នាក់ គោលបំណងទៅទិញត្រីលក់ នៅម្តុំព្រែកព្នៅ។

នៅពេលកំពុងធ្វើដំណើរលើដងផ្លូវ គេបានឃើញរថយន្ត១គ្រឿងម៉ាក TUNDRA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-5799 បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ រថយន្តក៏បានបុករះម៉ូតូសណ្តោងរ៉ឺម៉កទាំង២គ្រឿង បណ្តាលឲ្យមនុស្សដែលនៅលើរ៉ឺម៉ក រងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចម្នាក់រងរបួសធ្ងន់ត្រង់ក្បាលថែមទៀតផង។

អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួចរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុករះរនាំងដែកជាច្រើនថែមទៀត និងធ្លាក់ផ្លូវ ចំណែកម្ចាស់រថយន្តចុះពីលើរថយន្តដើរបានមួយសន្ទុះធំ ក៏អង្គុយ និងដេកលក់បាត់ទៅ។ ពលរដ្ឋបានសន្និដ្ឋានថា អ្នកបើករថយន្ដបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង។

ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់បានមកដល់ទីតាំង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកក្មេងតូចៗ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្ដបង្ក និងរ៉ឺម៉កជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ