កីឡា
ល្ងាចនេះព្រះខ័នរាជស្វាយរៀង ប្រកួតមិត្តភាពទី២ ប៉ះក្រុម Negeri Sembilan FC
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមនៃលីគកំពូល ម៉ាឡេស៊ី Negeri Sembilan FC នៅប្រទសម៉ាឡេស៊ី (ម៉ោង ៤ រសៀល នៅកម្ពុជា) ថ្ងៃ សុក្រ ទី ១៨ ខែកក្កដា ឆ្នាំ២០២៥។

នេះជាការប្រកួតមិត្តភាពអន្តរជាតិទី ២ សម្រាប់ក្លិប ព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមមុនរដូវកាលថ្មី ២០២៥-២០២៦ ចូលមកដល់។ ក្រោមការដឹកនាំរបស់លោក Matthew McConkey ដែលទើបត្រូវបានតែងតាំងបន្តពីលោក Pep Munoz បានធ្វើការប្រកួតមិត្តភាពទី ១ កន្លងទៅទល់នឹងក្រុម Terengganu FC កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។

លោក Matthew McConkey គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថា ៖«ពីរប្រកួតនេះល្អ។ វាជាអ្វីម្យ៉ាងដែលខ្ញុំចង់ឲ្យក្លិបធ្វើ។ យើងមិនអាចរៀបចំព្រឹត្តិការណ៍ប្រកួតត្រៀមរដូវកាលដូចឆ្នាំមុនទេ ពីព្រោះយើងជាប់នៅពានរង្វាន់ Shopee Cup រួចហើយ ប៉ុន្តែខ្ញុំគិតថា ពីរប្រកួតនេះក៏ល្អសម្រាប់យើង។ ជាពិសេសយើងបានចេញទៅក្រៅប្រទេសប្រកួតជាមួយក្រុមផ្សេងដើម្បីតេស្តកីឡាករនៅក្នុងបរិយាកាសផ្សេងគ្នា»។

ទាំងក្រុម Terengganu FC និងក្រុម Negeri Sembilan FC សុទ្ធតែជាក្រុមមានកម្រិតល្អគួរសមនៅក្នុងលីគ ម៉ាឡេស៊ី។ ដូច្នេះ ២ ប្រកួតនេះ នឹងក្លាយជាការត្រៀមខ្លួនដ៏ល្អសម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯកលីគកំពូលកម្ពុជា Cambodian Premier League ដើម្បីត្រៀមរដូវកាលថ្មី ដែលក្លិបត្រូវមានភារកិច្ចប្រកួតពានជាច្រើន ដូចជាពានបើករដូវកាល Cambodian Super Cup, ពានលីគ Cambodian Premier League, ពានសម្តេចតេជោ ហ៊ុន សែន, ពាន AFC Challenge League និងពាន Shopee Cup។
គួរឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពល្ងាចនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវត្រឡប់ទៅ កម្ពុជា វិញ ដើម្បីត្រៀមខ្លួនប្រកួតពានបើករដូវកាល Cambodian Super Cup ទល់នឹង ភ្នំពេញក្រោន នៅថ្ងៃ អាទិត្យ ទី ៣ ខែ សីហា ខាងមុខ។ លុះរំលង ១ សប្តាហ៍ ពោលនៅថ្ងៃទី ១០ ខែ ដដែល ពួកគេនឹងត្រូវបើកការប្រកួតសប្តាហ៍ទី ១ នៃក្របខណ្ឌ Cambodian Premier League ទល់នឹងក្រុម ណាហ្គាវើលដ៍៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


