កីឡា
ជើងទី១ ចាញ់ទាំងប្រផិតប្រផើយ ល្ងាចនេះ កម្ពុជា ប៉ះ ហ្វីលីពីន ម្តងទៀត ក្នុងពាន SEA V. League
នាម៉ោង ៤ រសៀលនេះ ថ្ងៃ សុក្រ ទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ក្នុងពាន SEA V. League ដែលជាការប្រកួតទី ៣ ក្នុងជុំទី២ នៅប្រទេសឥណ្ឌួណេស៊ី។

ជួបគ្នាកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន ក្នុងជុំទី១ ពានរង្វាន់ដដែលនេះ កម្ពុជា បានចាញ់ ហ្វីលីពីន ដោយលទ្ធផលទាំងប្រផិតប្រផើយ ៣ សិតទល់នឹង ២។ យ៉ាងណា កាលពីជើងទី ១ កន្លងទៅ កម្ពុជា មិនបានរកបានជ័យជម្នះសូម្បីមួយប្រកួត ដោយឆ្លងកាត់ ៤ ប្រកួត ចាញ់ទាំង ៤ ប្រកួត ក្នុងនោះក្រៅអំពីការចាញ់ ហ្វីលីពីន គឺបានចាញ់ វៀតណាម ឥណ្ឌូណេស៊ី និង ថៃ។

ដោយឡែកនៅ ជើងទី ២ ក្នុងប្រទេស ឥណ្ឌូណេស៊ី នេះវិញ កម្ពុជា ក៏មិនទាន់រកបានជ័យជម្នះនៅឡើយដែរ ដោយ ២ ប្រកួតកន្លងមក កម្ពុជា បានចាញ់ វៀតណាម ៣ សិត ០ និងចាញ់ ថៃ ៣ សិត ១។ ការប្រកួតទល់នឹង ហ្វីលីពីន ល្ងាចនេះ គឺជាការប្រកួតទី ៣ របស់ កម្ពុជា ក្នុងជើងទី ២ នៃពាន SEA V League មុនត្រូវជួបម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដែលជាការប្រកួតចុងក្រោយនៅថ្ងៃស្អែកទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥។
ប្រវត្តិជួបគ្នា ៤ លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ ២០១៩ មក កម្ពុជា បានឈ្នះ ២ លើក ខណៈ ហ្វីលីពីន បានឈ្នះ ២លើក។
ខាងក្រោមនេះជាលទ្ធផលជួបគ្នាទាំង ៤ លើករវាងក្រុមបាល់ទះ កម្ពុជា និង ហ្វីលីពីន៖
- កម្ពុជា ចាញ់ ហ្វីលីពីន ០-៣ (កីឡាស៊ីហ្គេម ឆ្នាំ ២០១៩)
- កម្ពុជា ឈ្នះ ហ្វីលីពីន ៣-១ (កីឡាស៊ីហ្គេម ឆ្នាំ ២០២១)
- កម្ពុជា ឈ្នះ ហ្វីលីពីន ៣-០ (កីឡាស៊ីហ្គេម ឆ្នាំ ២០២១)
- កម្ពុជា ចាញ់ ហ្វីលីពីន ២-៣ (ពាន SEA V League ឆ្នាំ ២០២៥)៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ