Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចជំរុញឲ្យមន្ត្រីជំនាញបន្តពន្លឿនកិច្ចពិគ្រោះយោបល់សម្រាប់កម្មវិធីទទួលសាច់ប្រាក់

បានផុស

នៅ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញបន្តពន្លឿនកិច្ចពិគ្រោះយោបល់សម្រាប់កម្មវិធីទទួលសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានរលូនបន្តទៀត។ នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា និងជាប្រធានអនុគណ:កម្មការជំនួយ សង្គម ខណៈបើកកិច្ចប្រជុំពិគ្រោះយោបល់ស្វែងរកធាតុចូលលើសៀវភៅណែនាំស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនាថ្ងៃម្សិលមុិញ តាមប្រព័ន្ធអនឡាញ Zoom ដោយមានអ្នកចូលរួម ប្រមាណ ៧៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះតទៅបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៤ លើកទី៣ គិតចាប់តាំងពីថ្ងៃនេះតទៅ។

ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម