Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

បានផុស

នៅ

មណ្ឌល​គិរី ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹក​នាំ​ដោយ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និង​ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​ទីតាំង អនឡាញ (តំបន់C)មួយ​កន្លែង ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ ​កម្លាំង​ចម្រុះនៃគណៈបញ្ជាការឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី បាន​ឃាត់​ខ្លួន​ជន​សង្ស័យចំនួន​១៤៩នាក់ ស្រី​៣១នាក់ និងមាន១៣សញ្ជាតិ។ កម្លាំងសមត្ថកិច្ច​ក៏បានធ្វើការដកហូត​វត្ថុតាង​មួយ​ចំនួន​ដូចជា កុំព្យូរ ទូរសព្ទ និង​សម្ភារពាក់ព័ន្ធ​មួយ​ចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម