Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញទ្រង់ទ្រាយធំមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត បានឆ្មក់ចូលបង្ក្រាបទីតាំងល្បែងអនឡាញ ទ្រង់ទ្រាយធំមួយកន្លែងនៅអាគា(តំបន់C) នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៥ ដែលស្ថិតនៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤៩នាក់ (ស្រី៣១នាក់) និង១៣សញ្ជាតិផ្សេងគ្នា។ ក្នុងនោះខ្មែរចំនួន៣៥នាក់ និងជនបរទេស ចំនួន១១៤នាក់ (ស្រី១៧នាក់) រួមមាន ប៉ាគីស្ថាន ៣៦នាក់ ឥណ្ឌូនេស៊ី ២៧នាក់ បង់ក្លាដេស ៦នាក់ វៀតណាម ៩នាក់ ឥណ្ឌា ០៨នាក់ ថៃ ០៣នាក់ មីយ៉ាន់ម៉ា ០៣នាក់ កាមេរ៉ូន ០៣នាក់ នីហ្សេរីយ៉ា ០២នាក់ សេវ៉ាលីអូន ០២នាក់ យូហ្គាន់ដា ០៤នាក់ និងជនជាតិ ចិន ចំនួន០១នាក់។ លើសពីនោះសម្ថតកិច្ចបានដកហូតវត្ថុតាងជាច្រើនផងដែររួមមាន កុំព្យូទ័រលើតុចំនួន ៥៤១ គ្រឿង និងទូរស័ព្ទដៃចំនួន ៧៨៨ គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀតផងដែរ។

លោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅមិនទាន់អាចបញ្ជាក់ពីចំនួនវត្ថុតាងដកហូតបាននៅឡើយទេ ដោយសារក្រុមការងារបច្ចេកទេសកំពុងធ្វើការបន្តតាមនីតិវិធី។ ចំណែកក្រុមជនបរទេសដែលកម្លាំងឃាត់ខ្លួនបាន ជានីតិវិធីដែលធ្លាប់ធ្វើកន្លងមក គឺនឹងបញ្ជូនទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតាមនីតិវិធី៕


អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម