ព័ត៌មានអន្ដរជាតិ
ខ្យល់ព្យុះត្រូពិកវីពផាបង្កឲ្យមានទឹកជំនន់ពាសពេញភាគខាងជើងប្រទេសថៃ
ព្យុះវីពផា (Wipha) ដែលទើបតែបានចុះខ្សោយទៅជាព្យុះត្រូពិច បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំង បានវាយប្រហារខេត្តមួយចំនួននៅភាគខាងជើងប្រទេសថៃ ជាពិសេសខេត្ត Nan, Chiang Rai, Phayao និង Chiang Mai ខណៈដែលព្យុះនេះបានផ្លាស់ទីពីប្រទេសជិតខាងឡាវ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៣ខែកក្កដានេះ។

យោងតាមនាយកដ្ឋានឧតុនិយមថៃ សំណល់របស់ព្យុះវីពផា រួមជាមួយនឹងខ្យល់មូសុងនិរតីតាមរដូវ បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពាសពេញភាគខាងជើង និងភាគឦសានប្រទេសថៃ។ នៅខេត្ត Nan បរិមាណទឹកភ្លៀងបានឡើងដល់ពី ១៥០-២០០ មីលីម៉ែត្រ ដែលនាំឱ្យមានការជន់លិចយ៉ាងខ្លាំងនៅតំបន់ទំនាប។ នៅក្នុងស្រុក Thoeng នៃខេត្ត Chiang Rai ទឹកជំនន់បានជន់លិចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប៉ុស្តិ៍ប៉ូលិស មន្ទីរពេទ្យ និងសាលរៀន ព្រមទាំងផ្ទះអ្នកស្រុកនៅក្នុងស្រុក Muang និង Phaya Mengrai។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត Chaing Mai បានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ ដោយបង្កើតមជ្ឈមណ្ឌលបញ្ជា ២៤ម៉ោង និងបើកជម្រកបណ្តោះអាសន្នចំនួន ៤០ សម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់ជាង ២ ម៉ឺននាក់។

ព្យុះនេះក៏បានប៉ះពាល់ដល់លក្ខខណ្ឌសមុទ្រផងដែរ។ នាយកដ្ឋានឧតុនិយមថៃ បានព្រមានអំពីស្ថានភាពសមុទ្រដ៏គ្រោះថ្នាក់ទាំងនៅសមុទ្រ Andaman និងឈូងសមុទ្រថៃ ដែលរលកមានកម្ពស់ពី ២ ទៅ ៤ ម៉ែត្រ។ ទូកតូចៗត្រូវបានណែនាំឲ្យនៅជាប់ច្រាំង ខណៈនាវាធំៗត្រូវបានជំរុញឱ្យដំណើរការដោយប្រុងប្រយ័ត្ន។
គួរបញ្ជាក់ថាទោះបីព្យុះវីពផា មិនបានវាយលុកប្រទេសថៃដោយផ្ទាល់ក៏ដោយ ក៏ឥទ្ធិពលរបស់វា រួមជាមួយនឹងខ្យល់មូសុងនិរតីដ៏ខ្លាំងក្លា បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំងនៅទូទាំងភាគខាងជើង ដែលបង្កើនការព្រួយបារម្ភអំពីទឹកជំនន់ភ្លាមៗ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ខណៈមានអ្នកទេសចរចិនពីរនាក់ហើយបានស្លាប់ដោយសារតែឥទ្ធិពលរបស់ព្យុះនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


