Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់

បានផុស

នៅ

កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​អគារ ១ កន្លែង ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​តាម​ផ្លូវ​លេខ ១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី ៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ត្រង់​ចំណុច​អគារ​មាន​ស្លាក​យីហោ«យ៉ុងស្សេង»។

កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ទោ សុក សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​អគារ ១ កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ជាច្រើន​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​បង្កប់​សេវាកម្ម​ជួញដូរ​ផ្លូវ​ភេទ។

ពលរដ្ឋ​ស្ថិតនៅ​ក្បែរ​ទីតាំង​ខាងលើ បាន​បញ្ជាក់​ថា គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​នូវ​ខ្សែ​ហ៊ុមព័ទ្ធ​ជុំវិញ​ទីតាំង​អគារ ១ កន្លែង កម្ពស់ ១២ ជាន់ ដែល​មាន​ស្លាក​យីហោ យ៉ុង​ស្សេង (YONGSHENG) និង​ចូល​ទៅ​ផ្នែក​ខាងក្នុង នៃ​អគារ ធ្វើការ​ត្រួតពិនិត្យ​ម្ដង ១ ជាន់ រហូត​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ឲ្យ​ចុះ​មក​ខាងក្រោម​វិញ ហើយ​ដាក់​ចូល​រថយន្ត​ធុន​ធំ​ដឹក​អ្នកដំណើរ។

ជាក់ស្ដែង ប្រតិបត្តិការ​នេះ ធ្វើឡើង​រយៈពេល ៥ ម៉ោង ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ជាច្រើន​នាក់ ក្នុង​នោះ​មាន​ស្រី​ ៣២​ នាក់ ភាគច្រើន​ជា​ជនជាតិ​បរទេស ព្រមទាំង​ដកហូត​វត្ថុតាង​មួយ​ចំនួន។

ក្រោយ​ប្រតិបត្តិការ​នេះ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជូន​មនុស្ស​ជាច្រើន​នាក់​ខាងលើ​ទៅកាន់​អគ្គស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម