ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន ភូតពិភពលោកថា ថៃគោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចជាអ្នកជិតខាងល្អ តែបាញ់កម្ពុជាមុន
ទាក់ទងការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ខំភូតកុហកទៅពិភពលោកថា ប្រទេសខ្លួនគោរពច្បាប់អន្តរជាតិណាស់ និងបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកជិតខាងដ៏ល្អ រួមទាំងការអត់ធ្មត់ផងដែរ ទាំងដែលទាហានថៃបាញ់មកលើកម្ពុជាមុនសោះ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍ទី២៤ខែកក្កដាឆ្នាំ២០២៥ លោកថាក់ស៊ីន បែរជាចោទមកលើកងទ័ពកម្ពុជាថាជាអ្នកផ្តើមវាយប្រហារមុន និងដាក់គ្រាប់មីននៅតាមព្រំដែនទៅវិញ។ ថាក់ស៊ីន ថែមទាំងឡាំប៉ាថា កម្ពុជាបំពានច្បាប់អន្តរជាតិនិងក្រមសីលធម៌នៃការរួមរស់ជាអ្នកជិតខាងដ៏ល្អថែមទៀតផង។
ការចោទប្រកាន់យ៉ាងងងើលរបស់ថាក់ស៊ីន កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីកូនស្រីរបស់ខ្លួនគឺ ផែថងថាន ស៊ីណាវ៉ាត្រ ដែលជានាយករដ្ឋមន្ត្រីព្យួរតំណែងនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏ចោទមកលើប្រទេសកម្ពុជាទាំងគ្មានមូលដ្ឋានថា «ដូចការរំពឹងទុក ធ្វើដូចជាជនរងគ្រោះ»។
ទន្ទឹមនឹងនោះ លោកស្រីក៏ចែករំលែកព័ត៌មានរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ Nattapol Nakphanit ដែលរៀបរាប់អំពីស្ថានភាពបច្ចុប្បន្នថា កងទ័ពថៃរបស់ខ្លួនបានស៊ូទ្រាំបំផុត ហើយនឹងមិនមានការចរចាជាមួយកម្ពុជាទៀតដែរ។
ការចោទប្រកាន់របស់ឪពុកកូននេះ គឺជាការព្យាយាមភូតកុហកអន្តរជាតិដោយមិនចេះខ្មាស់អៀន ទាំងដែលប្រទេសខ្លួននោះ គឺជាអ្នកឈ្លានពាននិងរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃបាញ់កម្ពុជាមុនសោះ តែឥឡូវបែរជាមកអំពាវនាវឲ្យកម្ពុជាឈប់បាញ់ទៅវិញ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


