Connect with us

ព័ត៌មានជាតិ

ហួសចិត្ត ! លោកប្តីខ្លាចប៉ូលីសពេករហូតទុកឲ្យប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រ

បានផុស

នៅ

កើតមានរឿងដ៏ហួសចិត្តមួយបន្ទាប់ពីមានការបង្ហោះចែករំលែកថា លោកប្តីខ្លាចប៉ូលីស តែមិនអាណិយប្រពន្ធពោះធំទុកឲ្យដើររហូតរាប់សិបគីឡូម៉ែត្រ អំឡុងពេលសមត្ថកិច្ចកំពុងអនុវត្តវិធានការដ្ឋបាល ចំពោះអ្នកធ្វើដំណើរនៅពេល​យប់(បំរាមគោចរ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការបង្ហោះរបស់លោក ហួរ ហូត រដ្ឋបាលនៃសាលាខណ្ឌទួលគោក ដែលបានជួបហេតុការណ៍នេះផ្ទាក់បានលើកឡើងថា រាត្រីនេះលោកមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។

លោកបន្តថា ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានស្រ្តីម្នាក់មានផ្ទៃពោះជិត៧ខែ បានធ្វើដំ ណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោល ដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យ លោក​បានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។

លោក ហួរ ហូត បានបន្ថែមទៀតថា ចង់សួរថាតើលោកប្តីខ្លាចប៉ូលីសពេករហូតទុកឲ្យប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ដូចនេះលោកក៏បានសម្របសម្រួលអោយមានការដឹក ជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង៕

ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម