ព័ត៌មានអន្ដរជាតិ
ថៃ កំពុងវ៉ល់ពេញប្រទេសដោយសារព័ត៌មានខ្លួនឯង ផ្សាយត្រឡប់ត្រឡិន
ក្នុងពេលមានជម្លោះកម្ពុជា-ថៃ នៅប្រទេសថៃឯណោះកំពុងតែវ៉ល់ខ្លាំងមែនទែន ដោយសារតែប្រព័ន្ធផ្សាយរបស់ខ្លួន រាយការណ៍ព័ត៌មានបំភ្លៃ ប្រតិដ្ឋក្លែងក្លាយ ហើយពេលនេះមានការបង្ហោះព័ត៌មានយ៉ាងច្របូកច្របល់បំផុត ឈានដល់ការចេញមុខជំទាស់គ្នាឯង។

នៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ The Nation បានចុះផ្សាយពីកងទ័ពថៃវាយគ្រប់គ្រងប្រាសាទព្រះវិហារនិងវត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក អ្នកនាំពាក្យកងទ័ពថៃ Winthai Suvaree ចេញមុខបដិសេធថា នេះជាព័ត៌មានក្លែងក្លាយ។
ការបដិសេធនេះត្រូវបានផ្សាយបន្តដោយកាសែត Bangkok Post ដែលបង្ហាញពីភាពច្របូកច្របល់ និងការចុះផ្សាយត្រឡប់ត្រឡិនដោយសារព័ត៌មានក្នុងប្រទេសថៃ សូម្បីតែពលរដ្ឋថៃក៏មិនដឹងថាគួរជឿសារព័ត៌មានរបស់ប្រទេសខ្លួនឯងឬអត់ផងដែរ។

ក្នុងជម្លោះកម្ពុជា-ថៃបានលាតត្រដាងយ៉ាងច្បាស់អំពីភាពគ្មានវិជ្ជាជីវៈរបស់អ្នកកាសែតថៃ ដែលផ្សាយព័ត៌មានបំពុល ក្លែងក្លាយ ប្រតិដ្ឋធ្វើឲ្យវ៉ល់ពេញប្រទេស។
ជាក់ស្តែង សារព័ត៌មានថៃ ខំផ្សាយបំភ្លៃទម្លាក់កំហុសមកលើកម្ពុជាថាជាអ្នកផ្តើមជម្លោះទាំងដែលខាងខ្លួនឯងនោះ ជាអ្នកបាញ់មុនសោះ។ ក្នុងនោះ The Nation នេះឯងគឺជាកាសែតដែលកំពូលបំភ្លៃជាងគេ។
ជម្លោះនាពេលនេះក៏បកស្បែកមុខកាសែតថៃផងដែរ ថាជាប្រភពមិនអាចទុកចិត្តបាន និងហ៊ានផ្សាយរឿងប្រតិដ្ឋក្បត់វិជ្ជាជីវៈរបស់ខ្លួនឯង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចេញមុខអំពាវនាវឲ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


