Connect with us

ជីវិតកម្សាន្ដ

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

បានផុស

នៅ

បន្ទាប់ពីការចែករំលែកពីសកម្មភាពឈ្លានពានដ៏គឃ្លើនរបស់សៀមយ៉ាងផុសផុល ដោយភ្ជាប់នឹង Hashtags ដដែលៗដូចគ្នាគ្រប់ផុស មិនត្រឹមតែមិនបានជួយអ្វីដល់ការចែករំលែកដំណឹងនោះប៉ុណ្ណោះទេ ថែមទាំងងាយឱ្យគេ Report រហូតប៉ះពាល់ដល់ post នោះថែមទៀត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូជាង ២នាទី ដោយភ្ជាប់សំណេរដាស់តឿនថា “ការបញ្ចេញមតិរបស់អ្នក អាចធ្វើឱ្យមានបញ្ហាដល់វីដេអូដើម សូមប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ”។ បើតាមការគូសបញ្ជាក់ថា ការបញ្ចេញមតិដែលប្រើ hashtags ដដែល ពោលគឺចម្លង hashtags ដូចគ្នាប្រើមួយប្រទេស ដូចផ្តល់ឱកាសឱ្យគេ report ឬនាំឱ្យ Spam ប៉ះពាល់ដល់វីដេអូដើម។

លោកថា រាល់ការ Comment ត្រូវមានអត្ថន័យ កុំចម្លងពាក្យដដែលៗ កុំឱ្យការបញ្ចេញមតិរបស់ដដែលៗ (Spam) ដែលធ្វើឱ្យវីដេអូមានបញ្ហារហូតអាចត្រូវបានគេលុបចេញ ដូច្នេះត្រូវ Comment ដោយមានគុណភាព និងគោរពអ្នកដទៃ។ សូមស្តាប់វីដេអូលម្អិតខាងក្រោមនេះ៖

ដ្បិតតែហាក់ដាស់តឿនយឺតពេលផុសផុលបន្តិច តែអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ អាចចាប់ផ្តើមជាមួយវិធីសាស្ត្រដែលលោកណែនាំខាងលើនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម