ព័ត៌មានអន្ដរជាតិ
ថៃបង្កើនការដាក់សម្ពាធយោធាលើកម្ពុជាដោយសារថៃជាប់សំណាញ់ច្បាប់អន្តរជាតិ
ខណៈពេលរាជរដ្ឋាភិបាលកម្ពុជាខិតខំស្វះស្វែងរកដំណោះស្រាយទំនាស់តាមរយៈយន្តការអន្តរជាតិស្របតាមប្រទេសមហាអំណាច និងស្ថាប័នអន្តរជាតិ ភាគីថៃដែលមានជម្លោះបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងនោះ បានបដិសេធការសម្របសម្រួលពីភាគីទី៣ ដែលបញ្ជាក់ថា ប្រទេសថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយបង្កើនសម្ពាធយោធា សម្រាប់សង្កត់កម្ពុជាងាកទៅរកការចរចាទ្វេភាគី ដែលថៃតែងតែរំលោភបំពាន។

យ៉ាងហោចណាស់ មហាអំណាចចិន សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន បានស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួល កិច្ចសន្ទនា ប៉ុន្តែប្រទេសថៃបានចេញបដិសេធ។ ទន្ទឹមនឹងការបដិសេធនេះ យោធាថៃបាននិងកំពុងបង្កើនការវាយប្រហារនៅទិសភាគខាងជើងរហូតដល់ថ្ងៃទី៣។
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះ យោធាថៃបានផ្លោងចូលទឹកដីកម្ពុជាចំនួន៥គ្រាប់ ដោយក្រសួងការពារជាតិកម្ពុជាថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើបង្កហេតុនេះ។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានប្រាប់សារព័ត៌មាននេះថា៖«ខ្ញុំគិតថា យើងមិនទាន់ត្រូវការការសម្របសម្រួលណាមួយពីភាគីទី៣នៅឡើយទេ»។
ការបដិសេធភាគីទី៣នាពេលនេះ គឺដូចអ្វីដែលយោធាថៃតែងតែធ្វើអំពើបង្កហេតុដើម្បីយកលេសឈានទៅផ្ទុះអាវុធតាមព្រំដែន រួចទន្ទ្រានចូលទឹកដឹកកម្ពុជា ដើម្បីបង្កើនទម្ងន់ចរចានៅលើឆាកអន្តរជាតិដើម្បីសង្កត់កម្ពុជាប៉ុណ្ណោះ។
ខណៈសហគមន៍អន្តរជាតិអំពាវនាវឲ្យដោះស្រាយជម្លោះដោយសន្តិវិធី និងអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត យោធាថៃបានធ្វើអំពើបង្កហេតុជាច្រើននៅតាមបណ្តោយព្រំដែន ពង្រីកសមរភូមិប្រយុទ្ធចេញពីតំបន់ដែលមានទំនាស់ដំបូងទៅកាន់កន្លែងផ្សេងៗទៀតដែលមិនធ្លាប់មានទំនាស់សោះ។
ក្នុងកិច្ចប្រជុំបន្ទាន់របសក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានដាក់ចេញនៅការអំពាវនាវ៣ចំណុច រួមមាន ១-អំពាវនាវឱ្យប្រកាន់យកការអត់ធ្មត់ជាអតិបរមា, ២-បញ្ឈប់ហិង្សាប្រដាប់អាវុធ និង ៣-ដោះស្រាយជម្លោះដោយសន្តិវិធី៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


