Connect with us

ព័ត៌មានជាតិ

កម្ពុជាបិទការហោះហើរទាំងស្រុង នៅតំបន់ផ្ទុះអាវុធជាមួយថៃ

បានផុស

នៅ

អាកាសចរស៊ីវិលកម្ពុជានៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសបិទ​ការហោះហើ​រឆ្លង​កាត់​តំបន់ដែល​កំពុងផ្ទុះអាវុធ​ជាមួយថៃទាំងស្រុង​ និងពង្រីកវិសាលភាពកម្ពស់ហោះហើរមកតំបន់ប៉ោយប៉ែត ប៉ៃលិន និងសៀមរាប ដើម្បីសុវត្ថិ​ភាពអ្នកដំណើរតាមផ្លូវអាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍​ស៊ីវិលបាន​ថ្លែង​ថា​៖ ​«ការ​ហោះហើរឆ្លងកាត់តំបន់ទាំងនោះ យើងបានបិទ​ទាំងស្រុង ដោយសារស្ថានភាពនៅ​តំបន់​នោះ​មានការប្រែប្រួល យើងបានណែនាំក្រុមហ៊ុនអាកាសចរទាំងអស់ឱ្យធ្វើការហោះហើរវាង ហើយ​​​​​​ក្រុម​​ហ៊ុនទាំងអស់បានអនុវត្តហើយ»។

លោក ស៊ីន ចាន់សេរីវត្ថា បានបន្ថែមថា អាកាសចរស៊ីវិលបានពង្រីកវិសាលភាព បន្តបន្ទាប់រហូត​មក​​ដល់​តំបន់ប៉ោយប៉ែត ប៉ៃលិន និងខេត្តសៀមរាប គឺកំណត់មិនឱ្យយន្ត​ហោះហោះ​ទាប​ជាង ១ ២០០ ម៉ែត្រ។ ហើយថា ការពង្រីកវិសាលភាព មិន​ប៉ះពាល់ដល់ជើងហោះហើរកម្ពុជានោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម