Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា បើថៃ និងកម្ពុជា​មិនបញ្ចប់ការបាញ់គ្នាទេ លោកនឹងបន្តដាក់ពន្ធខ្ពស់​ ៣៦%

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យក្នុងន័យថា បើថៃ និងកម្ពុជា មិន​បញ្ឈប់ការបាញ់គ្នា ក្នុងជម្លោះដែល​បង្កឡើងដោយ​ការឈ្លាន​ពាន​របស់ថៃទេ លោក​នឹង​បន្តដាក់ពន្ធខ្ពស់ ៣៦ ភាគរយ លើប្រទេសទាំង២​ ដែល​កំណត់ចូលជាធរមាន​នៅថ្ងៃទី ១ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទកាសែតពីស្កុតឡែន ក្រោយ​​ជំនួប​ចរចាពាណិជ្ជកម្ម​ជាមួយប្រធាន​គណៈកម្មការអឺរ៉ុប លោក​ស្រី Ursula von der Leyen លោក​ ត្រាំ បាន​ថ្លែង​យ៉ាងដូច្នេះថា៖ «ខ្ញុំបានទូរស័ព្ទទៅនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ​ហើយប្រាប់​ថា «យើងនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែអ្នក​បញ្ចប់សង្រ្គាម»។ ខ្ញុំគិតថា ពួកគេចង់ដោះស្រាយ»។

គួរគូសបញ្ជាក់ថា ថៃ និងកម្ពុជា គ្រោង​នឹង​ចរចាគ្នានៅថ្ងៃចន្ទ ២៨ កក្កដា នេះ នៅប្រទេសម៉ាឡេស៊ី​ ដើម្បីសម្រេច​បទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ​បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់​លោក ត្រាំ​។ ​

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បាន​បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី ២៧ កក្កដា ​ដោយ​បញ្ជាក់ជាលម្អិតថា៖ «ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន»។ លោក​បាន​អរគុណ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម