Connect with us

កីឡា

ក្រុម​កីឡា​ហែល​ទឹកកម្ពុជា៖ កំពុង​ហ្វឹកហាត់​យ៉ាង​ល្អ​នៅ​សិង្ហបុរី​ត្រៀម​ការ​ប្រកួត World Aquatics Championships បន្តិចទៀត​នេះ

បានផុស

នៅ

លោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហែល​ទឹក​កម្ពុជា​ ថា​កីឡាករ​ កីឡា​ការិនី​ ទាំង​ពីរ​រូប​របស់​កម្ពុជា​កំពុង​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ដូច​កាល​នៅ​កម្ពុជា​ផង​ដែរ​ដើម្បី​ត្រៀម​ការ​ប្រកួត​ World Aquatics Championships 2025 ​នៅ​ពេល​បន្តិច​ទៀត​នៅ​ឯ​ប្រទេស​សិង្ហបុរី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ នាង​ សូរិទ្ធិយ៉ា និង​កូនសិស្សទាំងពីរ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ លោក​ នាង​ សូរិទ្ធិយ៉ា​ បាន​ឲ្យ​ដឹង​ពី​សិង្ហបុរី​មក​ថា​ ក្រុម​កម្ពុជា​បាន​ទៅ​ដល់​ទីនោះ​តាំង​ពី​ថ្ងៃ​ទី២៤​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ មក​ម្ល៉េះ​ និង​កំពុង​ហ្វឹកហាត់​បាន​យ៉ាង​រលូន​ល្អ។​ បើ​ទោះ​ជា​ពេលវេលា​ខុស​ពី​នៅ​កម្ពុជា​បន្តិច​មែន​ ប៉ុន្តែ​ការ​ហ្វឹកហាត់​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​នៅ​តែ​ធ្វើ​ឡើង​ចំនួន​ពីរ​ពេល​ដូច​នៅ​កម្ពុជា​ផង​ដែរ។​

ទិដ្ឋភាពហ្វឹកហាត់

ការ​ហ្វឹកហាត់​នៅ​ទី​នោះ​ដំណើរ​ការ​បាន​ល្អ​ជា​ធម្មតា​ និង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​វេលាម៉ោង​៩​ ត្រូវ​និង​ម៉ោង​កម្ពុជា​បន្តិច​ទៀត។​ លោក​សង្ឃឹម​ថា​ក្រុម​កម្ពុជា​នឹង​បំបែក​នូវ​កំណត់​ត្រា​របស់​ខ្លួន​បាន​ ប៉ុន្តែ​នេះ​ជា​ការ​ប្រកួត​កម្រិត​ពិភពលោក​ដូច​នេះ​ការ​ប្រកួត​ប្រជែង​មាន​កម្រិត​ខ្ពស់។​

ទិដ្ឋភាពហ្វឹកហាត់

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បញ្ជូន​គ្រូ​បង្វឹក ​១រូប​ កីឡាករ ១​រូប និង​កីឡា​ការិនី​ ១រូប​ចូលរួម​ការ​ប្រកួត​ World Aquatics Championships 2025​ នៅ​ឯ​ប្រទេស​សិង្ហបុរី​ ចាប់​ពី​ថ្ងៃ​ទី២៧​ កក្ដដា​ ដល់​ថ្ងៃ​ទី៣​ ខែ​សីហា។​ កីឡាករ​ វ៉ាន់អូស្តិន​ ពិទ័រសុខា​ ប្រកួត​វគ្គ​ជម្រុះ​លើ​វិញ្ញសា​ ១០០ម៉ែត្រ​ របៀប​ហែល​សេរី។ ចំណែក​កីឡាការិនី​ ឃឺន​ ចន្ទ​ចរិយា​ ប្រកួត​វគ្គ​ជម្រុះ​លើ​វិញ្ញសា​​ ៥០ម៉ែត្រ​ របៀប​ហែល​ផ្ងារ៕​

ទិដ្ឋភាពហ្វឹកហាត់

អត្តបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ុយក្រែន ជិត​សម្រេច​បាន​ការ​ផលិត​មីស៊ីល​បាលិស្ទិក​ដោយ​ខ្លួន​ឯងហើយ

កីឡា៣ នាទីutes មុន

លោក ខូវ ឆាយ​ សប្ដាហ៍​នេះ​សហព័ន្ធ​គុន​ខ្មែរ​នាំយក​គ្រឿង​ឧបភោគ​បរិភោគ​ ថវិកា​ ទៅ​ឧបត្ថម្ភ​​ជនភៀសសឹក

ជីវិតកម្សាន្ដ២០ នាទីutes មុន

អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ស្នើបន្តសាមគ្គីគ្នា កុំឱ្យការអាក់អន់ចិត្តមួយពេល ឈានដល់ការបែកបាក់ផ្ទៃក្នុង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

រលក​យក្ស​ស៊ូណាមិ​ដ៏​បំផ្លិច​បំផ្លាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម