ជីវិតកម្សាន្ដ
ស្ថានការណ៍ព្រំដែនថមថយ! អ្នកសិល្បៈស្រុះដៃគ្នាចុះសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរ:កងទ័ពពលី
ខណ:ដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនថមថយកម្តៅ ក្រោយផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពចោរសៀមមកលើទឹកដីកម្ពុជា គេសង្កេតឃើញសប្បុរសជននានា បាននាំគ្នាចុះទៅសួរសុខទុក្ខវីរ:កងទ័ពជួរមុខនិងឧបត្ថម្ភស្បៀកអាហារដល់ប្រជាពលរដ្ឋភៀសសឹក ពិសេសគឺការគោរវិញ្ញាណក្ខន្ធវីរ:កងទ័ពពលី ដើម្បីការពារអធិបតេយ្យភាពទឹកដី។


មិនខុសគ្នាពីសប្បុរសជន និងអ្នកដែលមានធនធាននោះទេ សម្រាប់សិល្បករសិល្បការិនីខ្មែរល្បីៗជាច្រើនដួង ក៏បានស្រុះដៃគ្នាចុះសួរសុខទុក្ខវីរ:កងទ័ព ចែកស្បៀងអាហារដល់ជនភៀសសឹក និងគោរវិញ្ញាណក្ខន្ធវីរ:កងទ័ពពលី ដើម្បីបូរណភាពជាតិ បន្ទាប់ពីមានការឈ្លានពានពីសំណាក់កងទ័ពចោរសៀម រយ:ពេល ៥ថ្ងៃកន្លងទៅនេះ។
ស្របពេលគ្នានេះដែរ ងាកទៅមើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានការបង្ហោះសាររំលែកទុក្ខ និងកាន់ទុក្ខដល់វីរ:កងទ័ពខ្មែរ ដែលបានពលីជាច្រើនរូបដែលស៊ូលះបង់ជីវិត បូជាសាច់ស្រស់ឈាមស្រស់ ការពារទឹកដីពីការឈ្លានពានពីសំណាក់ចោសៀមឈ្លានពាន។ ក្នុងនោះ ប្រជាជនខ្មែរទូរទាំងប្រទេស បានបង្ហាញអារម្មណ៍ក្តុកក្តួល និងគាំទ្រជាខ្លាំង ចំពោះសកម្មភាពសិល្បករសិល្បការិនីមួយចំនួន ដែលបានធ្វើដំណើរទៅដល់រោងបុណ្យរបស់វីរ:កងពលីជូនជាតិផងនោះ។

សូមបញ្ជាក់ដែរថា កងទ័ពថៃបានបើកការឈ្លានពានកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស ខណៈមនុស្សជិត ១៧ម៉ឺននាក់ត្រូវភៀសខ្លួនពីភូមិស្រុក ព្រោះតែទង្វើគ្មានមនុស្សធម៌របស់ថៃក្នុងឧក្រិដ្ឋកម្មសង្គ្រាមតាមរយៈការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលមកលើកម្ពុជា។ មិនត្រឹមតែរំលោភច្បាប់អន្តរជាតិថៃឈ្លានពាននេះ បានបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារដែលត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូទៀតផង៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


