Connect with us

ជីវិតកម្សាន្ដ

ស៊ឹម ស្រីមុំ បានបង្ហាញការសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹងវីរកងទ័ពវ័យក្មេងពលីដើម្បីជាតិ

បានផុស

នៅ

តារាសម្តែង ស៊ឹម ស្រីមុំ បានសម្តែងការសោកស្តាយជាពន់ពេកក្រោយទទួលដំណឹងវីរកងទ័ពវ័យក្មេងបានទទួលមរណភាព នៅក្នុងសមរភូមិក្នុងការប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់ចោរសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ឹម ស្រីមុំ រៀបរាប់ថា “ពុទ្ធោប្អូន តុងធៀន អូនអើយ រកសពប្អូនឃើញហើយ បងអាសូរអូនណាស់បងបានឃើញរូបហ្នឹងហើយ បងយំហើយអូនអើយ ដឹងប្អូនឈឺចាប់បែបណាទេ បងសូមចូលរួមរំលែកទុក្ខផងដ៏ក្រៀមក្រំនេះផងណាប្អូន កើតជាតិណាណា កុំឱ្យដូចជាតិហ្នឹងទៀតណា អូនអើយរឹងមាំណាអូន Skylaa Lee ” ។

តារាស្រីរូបនេះបានបន្ថែមថា “ប្អូនពលី ជីវិតជូនជាតិមាតុភូមិមួយមួយនេះ ធំធេងពេកហើយ បងសូមឱនក្បាលគោរពដល់ប្អូន សូមដួងវិញ្ញាណក្ខន្ធប្អូនដែលជាវីរកងទ័ពវ័យក្មេង លះបង់ពេកហើយ ទទួលយកមិនបានទេ”។

តាមរយ:នេះដែរ ក៏មានការផ្ញើសារចូលរួមរំលែកទុក្ខចំពោះការពលីរបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់ខ្មែរដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។ មហាជនក៏បានចាត់ទុកថា នេះជាការពលីដ៏ធំធេងដើម្បីប្រទេសជាតិខ្មែរនិងការពារប្រជាជន៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម