Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក បន្ទាប់កម្ពុជា-ថៃ យល់​​ព្រមអនុវត្តបទឈប់បាញ់ ប៉ុន្តែមិនទាន់បញ្ជាក់ពីអត្រាពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា អាមេរិកបាន​សម្រេច​កិច្ចព្រ​ម​ព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា-ថៃ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមបទឈប់បាញ់ តាមការ​អំពាវ​នាវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែលោកមិនបានលម្អិតពីកិច្ចព្រមព្រៀងនេះ។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានអបអរសាទរបន្ទាប់ពី​អាមេរិក បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យមន្ត្រីអាមេរិក ពិភាក្សា​ឡើង​វិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីបានយល់ព្រមបទឈប់បាញ់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុ​ប្រ​ធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹងថា ​កម្ពុជាបានចរចាដោយបើកចំហ និងស្មោះ​ត្រង់​ជាមួយភាគីអាមេរិក។

ក្រុម​ការងារចំពោះកិច្ច បានបញ្ជូនឯក​សារ​ទាំង​អស់​ពាក់ព័ន្ធ​នឹង​​ការចរចាពន្ធបដិការទៅសហរដ្ឋអា​មេរិក​កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងសង្ឃឹមថា យើងនឹងទទួលព័ត៌មាន​ពី​សហ​រដ្ឋអាមេរិក​អំពី​អត្រាពន្ធបដិការ ហើយ​បើយើងមើលប្រទេសជិតខាង ប្រទេសហ្វីលីពីនបាន​ចុះពី២០ មក ១៩% ប្រទេសជប៉ុនចុះពី ២៥% មកនៅត្រឹម ១៥% អញ្ចឹងពេលចរចា​យើង​ខ្ញុំ​ក៏​បាន​សំណូមពរ​ស្វិត​ស្វាញ សុំឱ្យពន្ធបដិការកម្ពុជា​ មានភាពប្រកួតប្រជែងជាមួយ​ប្រទេស​នៅ​ជុំវិញយើង ដែល​ជាដៃគូ​នៅជុំវិញយើងនេះ បើយើងខ្ពស់ យើងមានការលំបាក​ក្នុង​ការ​ប្រ​កួត​​ប្រជែង»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម