ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងថៃ លោក Anutin សរសើររដ្ឋាភិបាលកម្ពុជា
លោក Anutin Charnvirakul មេដឹកនាំគណបក្សភូមិចៃថៃ ដែលជាគណបក្សប្រឆាំងរបស់ប្រទេសថៃ បានកោតសរសើររដ្ឋាភិបាលកម្ពុជាថា បណ្តុះចលនាជាតិនិយមចំពោះប្រជាជន ប៉ុន្តែថៃវិញបណ្តុះចលនាឲ្យប្រជាជនស្រឡាញ់រដ្ឋាភិបាល ហើយទាល់តែប្រជាជនដាស់តឿនទើបរដ្ឋាភិបាលចេះស្រឡាញ់ជាតិ។

លោក Anutin បានលើកឡើងដូច្នេះនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ មិនយូរប៉ុន្មានបន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជានិងថៃ ចូលជាធរមាន។
ក្នុងនោះលោកសរសេរថា រដ្ឋាភិបាលកម្ពុជា ដាស់ពលរដ្ឋខ្មែរឲ្យស្រឡាញ់ប្រទេសជាតិ។ ចំណែកប្រជាជនថៃ ដាស់រដ្ឋាភិបាលឲ្យចេះស្រឡាញ់ជាតិទៅវិញ។
លោក Anutin ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគណបក្សកាន់អំណាចនៅប្រទេសថៃ។ តាមពិតទៅ គណបក្ស ភូមិចៃថៃ គឺជាផ្នែកមួយដ៏សំខាន់នៃរដ្ឋាភិបាលចម្រុះ ដែលដឹកនាំប្រទេសថៃអស់មួយរយៈ។ នៅក្នុងរដ្ឋាភិបាលចម្រុះនោះ លោក Anutin បានកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាមុខតំណែងដ៏មានឥទ្ធិពលមួយ មុនពេលលាលែង។
នេះបង្ហាញថា ប្រទេសថៃកាន់តែបែកបាក់គ្នាខ្លាំងឡើងៗ ដោយគណបក្សប្រឆាំងបានចេញមុខរិះគន់រដ្ឋាភិបាលរបស់ខ្លួនជាបន្តបន្ទាប់។
តួយ៉ាងមុននេះ តំណាងរាស្រ្តគណបក្ស People’s Party មណ្ឌលខេត្តឈុនបុរី លោក Sahassawat Kumkong ក៏បង្ហោះ Facebook ចោទប្រកាន់កងទ័ពថៃដែរថា លាក់បាំងការពិតឬមិនបង្ហាញតម្លាភាព ហើយរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យយោធាដឹកនាំទំនាក់ទំនងជាមួយសាធារណជនក្នុងអំឡុងពេលជម្លោះនេះ។
លោកអំពាវនាវឲ្យរដ្ឋាភិបាលនិងកងទ័ព បង្ហាញតួលេខពិតនៃទាហានថៃដែលស្លាប់និងរបួស ក្នុងជម្លោះ ព្រោះប្រជាជនមានសិទ្ធិដឹងការពិតអំពីស្ថានភាពរបស់កូនចៅពួកគេ។
បញ្ហានេះបានក្លាយជាជម្លោះនយោបាយដ៏ពុះកញ្ជ្រោលនៃផ្ទៃក្នុងថៃ ហើយវាក៏បង្ហាញពីភាពច្របូកច្របល់នៅក្នុងប្រទេសថៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជម្លោះផ្ទៃក្នុងថៃ ក្តៅគគុក ក្រោយតំណាងរាស្រ្ត ហ៊ានរិះគន់កងទ័ព ដែលឈ្លានពានកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


