Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នឹងចូលរួមកិច្ច​ប្រជុំអាស៊ាន​លើក​ទី​៤៧ នៅ​ម៉ាឡេស៊ី

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាផ្លូវការថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលគ្រោងនឹងធ្វើឡើងនៅ​ទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦-២៨ ខែតុលា​ខាង​មុខ។ នេះ​បើយោង​តាម​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​ប្រកាសដំណឹង​នេះ​នៅក្នុងសម័យប្រជុំសភានៅ​​ថ្ងៃ​ទី​៣១​កក្កដា។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន់វ៉ា ក្នុងអំឡុងពេលនៃបទ​បង្ហាញផែនការសេដ្ឋកិច្ចលើកទី១៣​របស់ម៉ាឡេស៊ី បាននិយាយថា លោក ត្រាំ បាន​ហៅ​ទូរសព្ទមក​គាត់​នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ហើយបានសម្តែងការកោតសរសើរចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល​បទឈប់បាញ់ នាពេលថ្មីៗ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន​រវាង​កម្ពុជា និង​ថៃ។

ការ​ចូលរួម​របស់​លោក ត្រាំ នឹង​ក្លាយ​ជា​វត្តមាន​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​​កន្លង​មក​នេះ សម្រាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​កិច្ច​ប្រជុំ​​​អាស៊ាន​ក្នុង​ទីក្រុងគូឡាឡាំពួ គិត​ចាប់តាំងពី​ពេល​លោក បារ៉ាក់ អូបាម៉ា បានចូលរួម​ក្នុង​ឆ្នាំ​២០១៥​មក​ម៉្លេះ។

សូម​ជម្រាប​​ថា ការចូលរួមរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាជាការផ្សារ​ភ្ជាប់​​​​ឡើង​វិញ​នូវ​ទំនាក់ទំនង​​ការទូតជាមួយអាស៊ីអាគ្នេយ៍ ហើយអាចត្រួសត្រាយផ្លូវសម្រាប់ការចូលរួមកាន់តែច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ជាពិសេសនៅពេលដែលអាស៊ានស្វែងរក​ដំណោះស្រាយ​លើ​ការប៉ះទង្គិចពាណិជ្ជកម្ម និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ៕

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម