Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅទីក្រុងប៉េកាំងប្រទេសចិន សម្លាប់មនុស្ស ៤៤ នាក់ និងបាត់ខ្លួន ៩ នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ NDTV នៅថ្ងៃទី០១ខែសីហា ព្យុះភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់នៅទីក្រុងប៉េកាំងបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤៤ នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន ដោយមានអ្នកស្រុកជាង ៣០០,០០០ នាក់បានរងផលប៉ះពាល់ និងផ្ទះចំនួន ២៤,០០០ ខ្នងរងការខូចខាត។

ផ្លូវដែលរងការខូចខាត និងដើមឈើរលំនៅក្បែរទន្លេ Qingshui ដែលហូរហៀរបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់នោះ។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​មនុស្ស​ចាស់​ចំនួន ៣១​នាក់​នៅ​មណ្ឌល​ថែទាំ​មួយ​ក្នុង​សង្គាត់ Miyun។ អ្នកបាត់ខ្លួនរួមមានមន្ត្រីក្នុងតំបន់ចំនួនបួននាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

គួរម្លឹកថាភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៣ដល់ ២៩ ខែកក្កដា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ជាពិសេសនៅតំបន់ភ្នំភាគខាងជើងដូចជា សង្គាត់Miyun និង Huairou។ ទំបន់ទឹក Miyun បានប្រឈមនឹងសម្ពាធទឹកដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានទឹក ៩១០ លានម៉ែត្រគូបក្នុងរយៈពេល ៧ ថ្ងៃ បំបែកកំណត់ត្រា៥០ ឆ្នាំមិនធ្លាប់មាន។

ក្រុមឆ្លើយតបគ្រាអាសន្នរបស់ចិនបានជម្លៀសមនុស្សជាង ១០៤,០០០ នាក់ និងបានជួយសង្គ្រោះជាង ៥,៤០០ នាក់។ បុគ្គលិកជាង ៦,៨០០ នាក់ រថយន្ត ១,៣០០ គ្រឿង និងទូកចំនួន ២៩៦ត្រូវបានដាក់ពង្រាយ ដោយប្រើទូក ខ្សែពួរ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ធុនធ្ងន់ក្នុងប្រតិបត្តិការជួយសង្គ្រោះ។ ផ្លូវដែលរងការខូចខាត និងសេវាសំខាន់ៗជាច្រើនកំពុងត្រូវបានស្តារឡើងវិញ ខណៈដែលរដ្ឋាភិបាលផ្តោតលើការជួសជុលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រគ្រួសារជនរងគ្រោះ និងការផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់៕

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុផាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម