Connect with us

កីឡា

កីឡាករជើងស៊ុត Benjamin Šeško បើកភ្លើងខៀវចង់ចូលរួមជាមួយ Man United

បានផុស

នៅ

ខ្សែប្រយុទ្ធសញ្ជាតិ ស្លូវេនី Benjamin Šeško បានបើកភ្លើងខៀវ ចង់ចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវកាលនេះ បន្ទាប់ពីទទួលដំណឹងពីក្លិបធំប្រចាំលីគ អង់គ្លេស គ្រោងដាក់សំណើដេញថ្លៃយករូបគេពី RB Leipzig។

Benjamin Šeško
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United បានជូនដំណឹងទៅ RB Leipzig រួចរាល់ហើយ អំពីគោលបំណង ដែលពួកគេបានរៀបចំសំណើ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធ Benjamin Šeško។

ប្រភពដដែល បានចុះផ្សាយបន្តថា កីឡាករសញ្ជាតិ ស្លូវេនី វ័យ ២២ ឆ្នាំរូបនេះ គឺពេញចិត្តយ៉ាងខ្លាំង ក្នុងការមកចូលរួមជាមួយ Man United ទោះបីជាក្លិបនៅរដូវកាលនេះ មិនមានកៅអីលេងពាន អឺរ៉ុប ណាមួយ ឬក៏ Champions League ក៏ដោយ។ ភាគីក្លិប និងកីឡាករបានធ្វើការសន្ទនាជាមួយគ្នាខ្លះៗហើយ អំពីព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោង និងចក្ខុវិស័យរបស់ក្លិប ប៉ុន្តែមិនទាន់ឈានដល់ការជជែកលម្អិតអំពីរឿងហិរញ្ញវត្ថុឡើយ។

Benjamin Šeško នៅរដូវកាលមុន ២០២៤-២០២៥ ពិតជាបង្ហាញសមត្ថភាពលេចធ្លោ​មែនទែនជាមួយ RB Leipzig ដោយការបង្ហាញខ្លួន ៤៥ ប្រកួតគ្រប់កម្មវិធី រូបគេរកបាន ២១ គ្រាប់ និង ៦ បញ្ជូន (assist)។

Benjamin Šeško

គួរឱ្យដឹងថា នៅរដូវកាល ២០២៥-២០២៦ នេះ Man United បានចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធ ២ រូបរួចរាល់ហើយ ដូចជា Bryan Mbeumo និង Matheus Cunha។ ទោះបីជាយ៉ាងណា ក្រុមបិសាចក្រហម ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Ruben Amorim គឺនៅមានគោលដៅចង់បានខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធឱ្យកាន់តែមុតស្រួច៕

Benjamin Šeško

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម