ព័ត៌មានជាតិ
អាជ្ញាធរស្រុកបទុមសាគរ ទទួលអំពូលសូឡា១០០ សម្រាប់បំភ្លឺផ្លូវ
ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ផ្តល់អំពូលសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន១០០អំពូលដល់រដ្ឋបាលស្រុកបទុមសាគរ ដើម្បីរួមចំណែកអភិវឌ្ឍន៍សោភណ្ឌភាព និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ពេលយប់ជូនប្រជាពលរដ្ឋ។
ឆ្លើយតបតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានស្រុកកាន់តែរីកចម្រើនទៅមុខ អំពូលសូឡា១០០អំពូល គឺត្រូវបានលោក ចាង ជីវិញ បានប្រគល់ជូនរដ្ឋបាលស្រុកបទុមសាគរ ដើម្បីបែងចែកដំឡើងទៅតាមភូមិឃុំជូនពលរដ្ឋ។ ក្រោយការទទួលសម្ភារៈអំពូលសូឡា លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ សម្តែងការអរគុណចំពោះតំណាងសប្បុរសជននានាពីទឹកចិត្តចូលរួមអភិឌ្ឍន៍មូលដ្ឋានស្រុករបស់លោកឲ្យកាន់តែរីកចម្រើន តាមរយៈរស់នៅដោយភាពសុខសាន្ត។ អំពូលភ្លើងសូឡាចំនួន១០០គ្រឿងនេះ នឹងយកទៅដំឡើងនៅឃុំកណ្តោល និងឃុំថ្មស។



លោក ហាក់ ឡេង បន្ថែមដឹងនៅថ្ងៃទី៥ មេសា ថា ទោះបីគ្រាមានជំងឺកូវីដ១៩ក៏ដោយ ក៏អាជ្ញាធរមិនភ្លេចឡើយការផែនការអភិវឌ្ឍន៍ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។ ដូច្នេះអំពូលភ្លើងសូឡា ដើរតួនាទីយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម លើកកម្ពស់សោភ័ណភាពភូមិ និងចូលរួមកាត់បន្ថយបទល្មើសផ្សេងៗពេលរាត្រី តបនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ ប្រកបដោយប្រសិទ្ធភាព។



បើតាមអភិបាលស្រុកបូទុមសាគរ កន្លងទៅ រដ្ឋបាលស្រុកបានកៀរគរជំនួយពីសប្បុរសជននានាសម្រាប់ទិញជាអំពូលសូឡានេះ តម្លើងតាមភូមិឃុំក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោកបានជា៤៥០អំពូល និងបង្គោលរួចមកហើយស្ថិតនៅក្នុងឃុំអណ្តូងទឹក។ យុទ្ធនាការផ្ទះមួយ មានអំពូលសូឡាមួយ ត្រូវបានក្រុមពលរដ្ឋសាទរកោតសរសើរពីភាពដឹកនាំរបស់រដ្ឋបាលស្រុកអំពីសុខទុកលំបាក ព្រមទាំងសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាននីមួយៗដែលកំពុងមានតម្រូវការសេវាសាធារណៈជាខ្លាំង៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន



