ព័ត៌មានជាតិ
ផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ប្របតាមជាយដែនខ្មែរថៃ ឆ្លងកាត់ប្រាសាទតាមាន់ តាក្របី រហូតដល់ច្រកព្រំដែនអូស្មាច់
ផ្លូវជាតិលេខ ៥៨ ជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០២០។ ផ្លូវនេះមានប្រវែងសរុប ១៧៤,១៦៦ គីឡូម៉ែត្រ ដែលបានចំណាយថវិកាសាងសង់ប្រមាណជាង ១២២លាន ដុល្លារអាមេរិក។

ផ្លូវជាតិលេខ ៥៨ ចំណុចចាប់ផ្តើមចេញពីផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ស្ថាបនាប្របតាមជួរភ្នំដងរែកឆ្លងកាត់តំបន់យុទ្ធសាស្រ្តនិងច្រកទ្វារសំខាន់ៗដូចជាច្រកទ្វារអូរបីជាន់ ច្រកបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ច្រកជប់គគីរ ច្រកថ្មដូន ប្រាសាទតាមាន់ តាក្របី រហូតទៅកាន់ផ្លូវជាតិលេខ ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
តាមរយៈផ្លូវជាតិមួយខ្សែនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងការដឹកជញ្ជូនផលកសិកម្មផ្សេងៗ និងដូចជារបងខឿនការពារជាតិដែលមិនអាចរំកិលបាន៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


