Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច រំភើបខ្លាំងពេលឃើញខ្មែរគ្រប់និន្នាការនយោបាយ រួមគ្នាគិតគូរជាតិនិងទឹកដី

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្ត នៅពេលដែលឃើញប្រជាជនខ្មែរក្លាហានខ្មែរគ្រប់និន្នាការនយោបាយខ្មែរក្នុងនិងក្រៅប្រទេស រួបរួមគ្នាគិតគូរពីជាតិនិងទឹកដីដែលត្រូវចោរសៀមឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះលោក សុះ ម៉ាច បានបញ្ជាក់ថា “ខ្មែររួបរួមខ្មែរខ្លាំង បើខ្មែរបែកបាក់យើងខ្សោយ”។ លោកបន្តថា
ពិតមែនតែលោកមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិជាមួយវីរ:យុទ្ធជនការពារជាតិទឹកដី តែលោកនៅសមរភូមិក្រោយតែងតែគិតគូរពីសុខទុក្ខ និងបួងសួងអស់បារមីក្នុងដែនដីខ្មែរ ឱ្យជួយកងទ័ពខ្មែរបានជោគជ័យ និងគេចផុតពីគ្រោះចម្រៃពីចោរសៀមឈ្លានពានផងដែរ។

តារាចម្រៀងលោក សុះ ម៉ាច និយាយទៀតថា “ខ្ញុំសែនរំភើបខ្លាំងណាស់ពេលឃើញខ្មែរក្លាហានខ្មែរគ្រប់និន្នាការនយោបាយខ្មែរក្នុងនិងក្រៅប្រទេស រួបរួមគ្នាគិតគូរពីជាតិនិងទឹកដីបែបនេះ តែខ្ញុំក៏ហួសចិត្តដែរដែលខ្មែរមួយចំនួនក្បត់ជាតិសាសន៍ខ្លួនឯងបម្រើចោរសៀម”។

លោក សុះ ម៉ាច ថា “បើខ្មែររួបរួមខ្មែរខ្លាំងបើខ្មែរបែកបាក់យើងខ្សោយគេនឹងប្រមាថហើយ ដូច្នេះត្រូវគិតឲ្យច្បាស់ ពាក្យចាស់បុរាណបន្សល់ទុកឲ្យ គឺសៀមមិនចោលក្បួនយួនមិនចោលពុត ខ្មែរសុតទ្រុតមិនចោលចែរចូវគឺច្បាស់ណាស់លោកបានដឹងក្រយ៉ៅអ្នកជិតខាងយើងច្បាស់។ កម្មដែលសៀមអ្នកសាងនឹងទៅរកអ្នកវិញហើយព្រោះខ្មែរ និងសៀមអ្នកកាន់សាសនាព្រះពុទ្ធស្គាល់បាបបុណ្យមិនបំពានគេឡើយ”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម