ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងមួយរបស់រុស្ស៊ី ផ្ទុះជាលើកដំបូងក្នុងពេល៦០០ឆ្នាំមិនធ្លាប់មាន
ភ្នំភ្លើង Krasheninnikov នៅលើឧបទ្វីប Kamchatka ចុងបូព៌ាប្រទេសរុស្ស៊ី បានផ្ទុះឡើងពេញមួយយប់កាលពីថ្ងៃអាទិត្យជាលើកដំបូងនៅក្នុងរយៈពេលរាប់រយឆ្នាំមិនធ្លាប់មាន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត ៨.៨ រិចទ័របានវាយប្រហារតំបន់នេះ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ការផ្ទុះនេះបានបញ្ចេញពពកផេះចម្ងាយ៦គីឡូម៉ែត្រទៅលើអាកាស ដោយដុំពពកបានរសាត់ទៅមហាសមុទ្រប៉ាស៊ីហ្វិក។ អាជ្ញាធរបានបញ្ជាក់ថាមិនមានតំបន់មានប្រជាជនរងគ្រោះឡើយ ហើយក៏មិនមានការធ្លាក់ភ្លៀងនៅក្នុងក្រុងក្បែរនោះដែលបង្កឲ្យមានគ្រោះថ្នាក់ដែរ។
បើតាមលោក Olga Girina សមាជិកក្រុមឆ្លើយតបការផ្ទុះភ្នំភ្លើងនៅឧបទ្វីប Kamchatka ថានេះជាការផ្ទុះភ្នំភ្លើងដែលបានបញ្ជាក់ជាលើកដំបូងក្នុងរយៈពេល ៦០០ឆ្នាំមិនធ្លាប់មាន។ ការផ្ទុះនេះអមដោយការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ ដែលបង្កឱ្យមានការព្រមានជាបណ្តោះអាសន្នសម្រាប់តំបន់មួយចំនួន។ ក្រសួងគ្រាអាសន្នរុស្ស៊ី ក្រោយមកបានរាយការណ៍ថា សកម្មភាពរបស់ភ្នំភ្លើងបានចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែបានព្រមានថា ការផ្ទុះកម្រិតមធ្យមអាចនឹងបន្ត។
គួរបញ្ជាក់ថាភ្នំភ្លើងនេះបានផ្ទុះបន្ទាប់ពីហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៨.៨រ៉ិចទ័រ បង្កឲ្យមានការខូចខាតមួយចំនួននិងបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសជាច្រើនតាមបណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


