ព័ត៌មានអន្ដរជាតិ
Anutin ស្តីឲ្យរដ្ឋាភិបាលថៃ ថា គិតរឿងច្បាប់ល្បែងធំជាងប្រជាជននៅព្រំដែន ដែលកំពុងរងទុក្ខ
ជម្លោះនយោបាយនៅបាងកកឯណោះ ក៏កំពុងក្តៅគគុកដដែល ដោយសារជាថ្មីម្តងទៀត មេបក្សភូមិចៃថៃ លោក Anutin Charnvarikul បានបន្ទោសរដ្ឋាភិបាលថៃ រឿងគិតច្បាប់ល្បែងបៀជាធំ ទាំងមិនគិតលើរឿងសំខាន់ជាងនេះផ្សេងទៀត ពិសេសប្រជាជននៅព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងទុក្ខ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ ដោយសំដៅចំៗទៅនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai, លោក Anutin និយាយថា មានអាទិភាពផ្សេងទៀតដែលសំខាន់ជាងនេះ ប៉ុន្តែរដ្ឋាភិបាលមិនគិត។ ចំពោះច្បាប់ល្បែងបៀនេះ គឺលោកមិនគាំទ្រឡើយ។
លោក Anutin លើកឡើងថា មានបញ្ហាបន្ទាន់ផ្សេងទៀតដែលត្រូវគិតគូរ ជាពិសេសការជួយប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឲ្យបានឆាប់រហ័ស។
កាលពីសប្តាហ៍មុន លោក Anutin ក៏រិះគន់ខ្លាំងៗទៅរដ្ឋាភិបាលថៃផងដែរ ក៏ព្រោះតែពួកគេបណ្តុះចលនាឲ្យប្រជាជនស្រឡាញ់រដ្ឋាភិបាល ហើយទាល់តែប្រជាជនដាស់តឿនទើបរដ្ឋាភិបាលចេះស្រឡាញ់ជាតិ។

សូមជម្រាបថា Anutin ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគណបក្សកាន់អំណាចនៅប្រទេសថៃ។ តាមពិតទៅ ភូមិចៃថៃ គឺជាគណបក្សមួយដ៏សំខាន់នៃរដ្ឋាភិបាលចម្រុះ ដែលដឹកនាំប្រទេសថៃបានមួយរយៈ។
នៅក្នុងរដ្ឋាភិបាលចម្រុះនោះ Anutin បានកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាមុខតំណែងដ៏មានឥទ្ធិពលមួយ មុនពេលលាលែង។
នេះបង្ហាញថា ប្រទេសថៃកាន់តែបែកបាក់គ្នាខ្លាំងឡើងៗ ដោយគណបក្សប្រឆាំងបានចេញមុខរិះគន់រដ្ឋាភិបាលរបស់ខ្លួនជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


