Connect with us

ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈ ជូននគរបាលប្រចាំទិសភូមិភាគ ៥

បានផុស

នៅ

អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារៈ​មួយ​ចំនួន​ធំ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​នាំ​យក​ទៅ​ជូន​ដល់​កម្លាំង​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ ៥ ដែល​ជា​កម្លាំង​នគរបាល​នៅ​សមរភូមិ​មុខ ការពារ​ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ទាំងនេះ ត្រូវ​បាន​យក​ទៅ​ចែក​ជូន​កាលពី​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ ២០២៥ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ស៊ុយ សុគន្ធា ស្នងការ​រង​ផែន​សេនាធិការ តំណាង លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ក្នុង​នោះ​ដែរ ក៏​មាន​ក្រុមការងារ​ក្រុម​សម្ព័ន្ធ​មេត្រីភាព គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ ៥ ដែល​មាន​សមាសភាព​មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប , កំពង់ធំ , កំពង់ចាម , ស្ទឹងត្រែង , រតនគិរី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ចូលរួម​ចំណែក​ជាមួយ​ការ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ផង​ដែរ។

អំណោយ​សរុប​រួមមាន ជា​ស្បៀងអាហារ , សម្ភារៈ​សរុប​ចំនួន ២៥ មុខ ព្រមទាំង​ថវិកា​មួយ​ចំនួន​ទៀត​ផង​ដែរ ប្រគល់​ជូន​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី ៥ ដែល​មាន​លោក​ឧត្ដមសេនីយ៍​ទោ សិទ្ឋ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជា​តំណាង ដើម្បី​គាំទ្រ​កម្លាំង​នគរបាល​ជាតិ​នៅ​ជួរមុខ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម