Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយ​ឡំខ្យល់​កន្ត្រាក់​ប៉ះ​ពាល់​ផ្ទះ​ស​ម្បែង​ពលរដ្ឋ និ​ង​ផ្សារ​សង្គមថ្មី ជាង២០ខ្នង

បានផុស

នៅ

​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយ​ឡំ និ​ង​ខ្យល់កន្ត្រាក់ កាល​ពី​ល្ងាច​ថ្ងៃទី០៩​ ​ខែ​សីហា ឆ្នាំ២០២៥ បានធ្វើឲ្យ​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្សារ​សង្គម​ថ្មី ​អស់​ជាង២០​ខ្នង ​នៅ​ក្នុង​ភូមិ​ចំនួន​៣​ នៃ​ឃុំចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ។

​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហាថា ​តំបន់​ខ្ពង់រាប ​មាន​សីតុណ្ហ​ភាព​មធ្យម​អប្បបរមា២៣°C ​និង​សីតុណ្ហភាព​មធ្យម​អតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី ​និង​ទិសពាយ័ព្យមានល្បឿនមធ្យម៤ម៉ែត្រ ក្នុងមួយវិនាទី។ ​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរស្រុកសង្គមថ្មី បានឲ្យដឹងថា ផ្ទះពលរដ្ឋ និងផ្សារសង្គមថ្មី រងការខូចខាតសំយាប់ រលំដើមឈើ និងប៉ើងដំបូលផ្ទះ បណ្តាលឲ្យខូចខាតប្រមាណជាង២០ខ្នងផ្ទះនៅភូមិចំនួន៣ គឺភូមិត្បែង,ភូមិដា និងប្រធាតុ ក្នុងឃុំចំរើន ស្រុកសង្គមថ្មី។

ក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរនៃស្រុកសង្គមថ្មី ក៏បានចុះសាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងភូមិទាំងអស់ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម