ព័ត៌មានជាតិ
សហភាពអឺរ៉ុប ផ្ដល់ថវិកាជិត ៤ លានដុល្លារ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
សហភាពអឺរ៉ុបបានផ្ដល់ថវិកា ៣,៥ លានអឺរ៉ូ (ប្រមាណជិត ៤ លានដុល្លារ) ដល់កម្ពុជា ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋបង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដែលគម្រោងនេះមានរយៈពេល៣ឆ្នាំ (២០២៥-២០២៨)។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (OBS) ដែលប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ មក។
លោកក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប (EU Delegation) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាលទ្ធផលពិន្ទុ OBS របស់កម្ពុជាមានការកើនឡើងខ្លាំង នៅឆ្នាំ ២០២៣ ដោយទទួលបាន ៤៣ ពិន្ទុ ធៀបនឹង ៣៣ ពិន្ទុ នៅឆ្នាំ២០២១។
លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីប្រកាសចាប់ផ្តើមគម្រោង ការពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថា គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងតម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។
លោកបានកត់សម្គាល់ថា តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យ និងបង្កើតឲ្យមានលំហរចូលរួមជាសាធារណៈថែមទៀត គម្រោងនេះរួមចំណែកដល់អភិបាលកិច្ចបែបបរិយាបន្ន និងឆ្លើយតប។
លោកបានបញ្ជាក់ថា៖ «ការលើកកម្ពស់សិទ្ធិដល់ពលរដ្ឋក្នុងការចូលរួមការគ្រប់គ្រងធនធានសាធារណៈមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តសាធារណៈ និងធ្វើឲ្យប្រសើរសេវាសាធារណៈ»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមមានប្រសាសន៍ថា៖ «អភិបាលកិច្ចបែបប្រជាធិបតេយ្យចាប់ផ្តើមពីការចូលរួមរបស់ពលរដ្ឋដែលទទួលបានព័ត៌មានគ្រប់គ្រាន់។ តាមរយៈគម្រោងនេះ យើងមានមោទនភាពក្នុងសហការជាមួយអង្គការដៃគូ ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ និងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព តាមរយៈកិច្ចសន្ទនាររវាងភាគីពាក់ព័ន្ធ»។
គម្រោងនេះមិនត្រឹមតែចូលរួមចំណែកក្នុងដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ហើយថែមទាំងបង្កើននូវសម្លេងរបស់ពលរដ្ឋ និងធានាថាធនធានត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ចាប់តាំងពីឆ្នាំ២០០៤ ដោយបានពង្រឹងប្រព័ន្ធនៃការគ្រប់គ្រងថិវកា ជាពិសេសនៅថ្នាក់ជាតិ។
ជាពិសេស ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ បានពង្រឹងការប្រមូលចំណូលសារធារណៈ តាមរយៈការធ្វើទំនើបកម្ម និងឌីជីថលលូបនីយកម្ម នៃប្រព័ន្ធគយ និងពន្ធដារ ការធ្វើឱ្យប្រសើរឡើងនូវសេវាសម្រាប់អ្នកបង់ពន្ធ ការពង្រីកមូលដ្ឋានគិតពន្ធ និងការពង្រឹងអនុលោមភាព។
ការអនុវត្តប្រព័ន្ធបច្ចេកព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានចូលរួមលើកកម្ពស់តម្លាភាព, គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការធ្វើស្វ័យប្រវត្តកម្មលើដំណើរការនានា រួមមាន ប្រតិបត្តិការរបស់រតនាគារ របាយការណ៍ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងនីតិវិធីអនុវត្តហិរញ្ញវត្ថុ។
ទោះបីមានការរីកចម្រើនក៏ដោយ កម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមលើតម្លាភាពថវិកា និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
គម្រោងនេះត្រូវបានរៀវចំឡើងដើម្បីរួមចំណែក្នុងការឆ្លើយតបទៅនឹងគម្លាតទាំងនេះតាមរយៈវិធីសាស្ត្រជាយុទ្ធសាស្រ្ត រួមទាមងការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ ការពង្រឹងការត្រួតពិនិត្យថវិកា ការចូលរួមជាមួយស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណៈជនក្នុងការលើកកម្ពស់ចក្ខុវិស័យរួមនៃអភិបាលកិច្ចរួមគ្នា និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែរឹងមាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


