កីឡា
បេក្ខភាពកីឡាករកំពូលទាំង ៥ មានភាគរយខ្ពស់ឈ្នះពាន Ballon d’Or ឆ្នាំនេះ
នៅសល់ត្រឹមតែរយៈពេលជាង ១ ខែទៀតប៉ុណ្ណោះ នឹងរកឃើញអ្នកឈ្នះពាន Ballon d’Or ឆ្នាំ ២០២៥ ជាផ្លូវការ ខណៈគិតត្រឹមបច្ចុប្បន្ន មានកីឡាករឆ្នើម ៥ កំពុងក្លាយជាបេក្ខភាពមានភាគរយឈ្នះខ្ពស់ជាងគេបំផុត។

ដកស្រង់ចេញពី GOAL ខាងក្រោមនេះ ជាបេក្ខភាពកីឡាករលំដាប់កំពូលទាំង ៥ ដែលមានភាគរយអាចឈ្នះពានបាល់មាសខ្ពស់ជាងគេបំផុត៖
៥. Mohamed Salah (Liverpool)៖
កាលពីរដូវកាល ២០២៤-២០២៥ កន្លងទៅ Salah បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរ ដោយរូបគេរកបានគ្រាប់បាល់ចំនួន ៣៦ គ្រាប់ និង ២៤ បញ្ជូន (assist)។ ចំពោះសមិទ្ធផលជាមួយក្លិប រូបគេបានរួមចំណែកយ៉ាងធំធេងជួយឱ្យ Liverpool ឈ្នះពាន Premier League ចំនួន ១។

៤. Raphinha (Barcelona)៖
Raphinha បានដើរតួជាកម្លាំងស្នូលដ៏សំខាន់របស់ Barcelona កាលពីរដូវកាលមុន ២០២៤-២០២៥។ រូបគេរកបាន ៣៩ គ្រាប់ និង ២៥ បញ្ជូន (assist)។ ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៨ ឆ្នាំបានជួយឱ្យ Barcelona ឈ្នះពាន ៣ ក្នុង ១ រដូវកាលដូចជា La Liga, Copa del Rey និងពាន Supercopa de Espana។

៣. Vitinha (Paris Saint-Germain)៖
Vitinha ក្នុងនាមជាខ្សែបម្រើ រូបគេក៏បានស្ថិតនៅក្នុងបេក្ខភាពមួយរូប ដែលអាចឈ្នះពានបាល់មាសឆ្នាំនេះផងដែរ។ ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ វ័យ ២៥ ឆ្នាំ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់កាលពីរដូវកាលមុន ២០២៤-២០២៥។ រូបគេជាកម្លាំងស្នូលដ៏សំខាន់ ដែលបានជួយឱ្យ PSG ឈ្នះពាន Champions League, Lige1, Coupe de France, Trophee des Champions និងចុងក្រោយនេះទើបបានឈ្នះពាន UEFA Super Cup។ ជាមួយគ្នានេះ នៅក្នុងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ រូបគេបានឈ្នះពាន UEFA Nations League ១ ទៀតផង។ ចំណែកស្ថិតិផ្ទាល់ខ្លួនវិញ Vitinha បានស៊ុតបញ្ចូលទី ៨ គ្រាប់ និង ៨ បញ្ជូន (assist)។

២. Lamine Yamal (Barcelona)៖
កាលពីរដូវកាល ២០២៤-២០២៥ យុវជនដ៏មានទេពកោសល្យ Lamine Yamal បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំងអំពីទម្រង់លេងរបស់គេ ដោយពេលនោះគេមានវ័យទើប ១៧ ឆ្នាំប៉ុណ្ណោះ។ Yamal បានក្លាយជាខ្សែប្រយុទ្ធដ៏សំខាន់របស់ Barcelona ដោយរូបគេស៊ុតបញ្ចូលទីបាន ២១ គ្រាប់ និង ២៦ បញ្ជូន (assist) និងបានរួមចំណែកជួយឱ្យក្រុមអ្នកមានបុណ្យឈ្នះពាន La Liga, Copa dey Rey និង Supercopa de Espana។

១. Ousmane Dembele (Paris Saint-Germain)៖
កាលពីរដូវកាល ២០២៤-២០២៥ រាប់បានជារដូវកាលដ៏ជោគជ័យបំផុតនៅសម្រាប់អាជីពរបស់ Dembele តាំងពីគេក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពមក។ ខ្សែប្រយុទ្ធសញ្ជតិ បារាំង រូបនេះ ត្រូវបានគេមើលឃើញជាបេក្ខភាពធំជាងគេបំផុត ដែលអាចឈ្នះពាន Ballon d’Or ឆ្នាំនេះ។ ក្នុងនោះរូបគេរកបាន ៣៧ គ្រាប់ និង ១៦ បញ្ជូន (assist) ហើយបានជួយឱ្យក្រុមអ្នកមាន បារាំង ឈ្នះពាន Champions League, Ligue1, Coupe de France, Trophee des Champions និង UEFA Super Cup៕

គួរឱ្យដឹងថា បញ្ជូីឈ្មោះកីឡាករទាំង ៣០ នាក់ ដែលត្រូវប្រជែងពាន Ballon d’Or ២០២៥ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ កន្លងទៅ ខណៈអ្នកឈ្នះពានបាល់មាសឆ្នាំនេះ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


