Connect with us

ព័ត៌មានជាតិ

ក្រោយថៃពង្រាយបន្លាលួសឈ្លានពានចូលទឹកដីកម្ពុជា អនុព័ន្ធយោធា៧ប្រទេសចុះទៅពិនិត្យផ្ទាល់ នៅព្រឹកនេះ

បានផុស

នៅ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី សរុបចំនួន ៧ ប្រទេស​ នៅថ្ងៃទី ១៤ ខែសីហានេះ បានចេញដំណើរបេសកកម្មចុះទៅកាន់ទីតាំងដែលយោធាថៃដាក់ពង្រាយបន្លាលួស និងកង់ឡានចូលក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយបទឈប់បាញ់ ព្រមទាំងពិនិត្យស្ថានភាពនៅតាមព្រំដែនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែ សីហា ក្រសួងការពារជាតិ បានសម្របសម្រួល ជូនអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ចូលរួម ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម​​ ដែលមានសមាជិកសរុប ៧ ប្រទេសបានចេញដំណើរ ទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗដើម្បីសង្កេតមមើលស្ថានភាព សន្តិសុខតាមព្រំដែនដែលប៉ះពាលល់ផ្ទាល់ក្នុងអំឡុងពេលជម្លោះព្រំដែន។

លោកស្រីបញ្ជាក់ថា៖«ទិសដៅទី១នឹងធ្វើដំណើទៅកាន់ខេត្តបាត់ដំបង ក្នុងយោធភូមិភាគទី៥ ទី ២ ខេត្តបន្ទាយមានជ័យ ទៅច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ ភូមិជោគជ័យ  និងច្រកបឹកត្រកួន  និងគោលដៅទី ៣ ខេត្តព្រះវិហារ  នៅច្រកអានសេះ»។

ការចុះទៅសង្កេតការណ៍ដោយប្រញាប់នេះ បន្ទាប់ពីភាគីថៃបានរំលោភបំពានបទឈប់បាញ់ ពោលយោធាថៃបានដាក់ពង្រាយបន្លាលួស និងកង់ឡាន ចូលដែនអធិបតេយ្យកម្ពុជា នៅច្រកអានសេះខេត្តព្រះវិហារ និងច្រកអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ។ លើសពីនេះ ភាគីថៃថែមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងសំណង់មួយចំនួនថែមទៀត។ សកម្មភាពទាំងបានបង្ហាញយ៉ាងច្បាស់គឺបំពានកិច្ចព្រមព្រៀងទាំងស្រុងដែលភាគីទាំងពីរបានឯកភាពគ្នា។

ផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចឡើងនៅប្រទេសម៉ាឡេស៊ី ភាគីទាំងពីរយល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយនឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែងដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ ហាមមិនឱ្យធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត ហើយភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនា​សម្ព័ន្ធយោធាហួសពីព្រំដែនរបស់ខ្លួន។

គួររំលឹកថា បេសកកម្មរបស់អនុព័ន្ធយោធានេះ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC។
បើតាមលោកស្រី ម៉ាលី សុជាតា គិតចាប់ពីម៉ោង ១២ រំលងអាធ្រាត្រថ្ងៃទី ១៤ ខែសីហា រហូតដល់ម៉ោង ៦ ព្រឹកនេះ​ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន​យោធភូមិភាគទី ៤ និងទី ៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយ​មានជ័យ មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម