Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ សំណូមពរអន្តរជាតិបន្តឃ្លាំមើលឲ្យបានខ្លាំងលើសកម្មភាពប៉ងឈ្លានពាន និងគំរាមបាញ់របស់ភាគីថៃម្ដងហើយម្ដងទៀតមកលើកម្ពុជា

បានផុស

នៅ

ប្រជាពលរដ្ឋ បាន​ទទូច និង​សំណូមពរ​ដល់​អន្តរជាតិ ជា​ពិសេស​ប្រធាន​អាស៊ាន​ប្ដូរ​វេន មហា​អំណាច​អាមេរិក និង​ចិន សូម​មេត្តា​បន្ត​ជួយ​ឃ្លាំមើល​ឲ្យ​បាន​ខ្លាំង​លើ​សកម្មភាព​ប៉ង​ឈ្លានពាន​ជាថ្មី របស់​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុ ទិត្យា ជា​ប្រជាពលរដ្ឋ លើក​ឡើង​ថា សកម្មភាព​ប៉ង​ចង់​ឈ្លានពាន​ម្តង​ហើយ​ម្តងទៀត របស់​សៀម​មក​លើ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង ពិសេស​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ។

លោក​បាន​បន្ត​ទៀត​ថា ពិតជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ទង្វើ​របស់​ថៃ បើ​ទោះបី​ជា​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​ក៏​ពិត​មែន ប៉ុន្តែ​ថៃ តែងតែ​បង្ក​សកម្មភាព​ផ្សេងៗ មក​លើ​កម្ពុជា រួម​មាន​រាយ​បន្លា​លួស ដាក់​កង់ឡាន បាញ់​ចម្ពាមកៅស៊ូ មក​លើ​អធិបតេយ្យភាព​ដែនដី​របស់​កម្ពុជា ដែល​មាន​ចេតនា​ចង់​ឲ្យ​កម្ពុជា​ក្រោធ​ខឹង ហើយ​ផ្ដើម​ចេញ​ជា​ការ​ផ្ទុះ​អាវុធ​មុន។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៥ នេះ ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) មកពី​ប្រទេស​ចំនួន ៧ បាន​ចុះ​ពិនិត្យ​ស្ថានភាព​សន្តិសុខ​តាម​ព្រំដែន​កម្ពុជា​-​ថៃ រួមមាន (​ខេត្ត​បាត់ដំបង​-​យោធភូមិភាគ​ទី ៥ , ខេត្ត​បន្ទាយមានជ័យ​-​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ច្រក​អូ​បី​ជាន់​ភូមិ​ជោគជ័យ និង​ច្រក​បឹង​ត្រកួន ​, ខេត្ត​ព្រះវិហារ​-​ច្រក​ព្រំដែន​អានសេះ​) ដើម្បី​សង្កេតការណ៍​ពី​ស្ថានការណ៍​ជាក់ស្ដែង​នៅ​តំបន់​ទាំងនោះ ក្នុង​គោលដៅ​ធានា​បាន បទ​ឈប់​បាញ់ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម