ព័ត៌មានអន្ដរជាតិ
ពូទីន ធ្វើដំណើរដល់ទីក្រុង Magadan នៅជាង៣០០០គីឡូម៉ែត្រទៀតដល់អាឡាស្កា
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍នៅមុននេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Magadan ក្នុងដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ (អាចនៅយប់ថ្ងៃសៅរ៍ធៀបពេលវេលានៅកម្ពុជា)។

ជំនួបកំពូលរវាងប្រធានាធិបតីមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹង ត្រូវរៀបចំឡើងនៅទីក្រុង Anchorage រដ្ឋ Alaska ស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ក្រោយពីទិញពីរុស្ស៊ីក្នុងឆ្នាំ១៨៦៧។
សេចក្តីរាយការណ៍នេះ បានបញ្ជាក់ថា លោក ពូទីន បានចុះសំចត នៅទីក្រុង Magadan ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី ជាទីជាកន្លែងដែលលោកនឹងទៅទស្សនារោងចក្រ Omega-Sea កន្លែងកីឡាប្រធានាធិបតី មជ្ឈមណ្ឌលសង្គម និងវប្បធម៌ Mayak Park ដាក់ផ្កានៅវិមានដល់អ្នកបើកយន្តហោះវីរភាព និងជួបជាមួយប្រធានតំបន់ លោក Sergey Nosov។
យោងតាមគេហទំព័រ trip.com ចម្ងាយផ្លូវហោះហើរពីទីក្រុង Magadan ទៅកាន់ទីក្រុង Anchorage មានរយៈចម្ងាយ ៣១៣៤ គីឡូម៉ែត្រ។
ជំនួបរវាងប្រធានាធិបតីនៃប្រទេសប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ បានធ្វើឲ្យកក្រើកក្នុងចំណោមមេដឹកនាំពិភពលោក ជាពិសេសមេដឹកនាំអឺរ៉ុប អ៊ុយក្រែន និងអ្នកមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ អ្នកការទូតនៅទូទាំងសកលលោក។
យោងសេចក្តីរាយការណ៍របស់ TASS មុននេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយថា ប្រធានបទសំខាន់នៃកិច្ចចរចារវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជាដំណោះស្រាយនៅអ៊ុយក្រែន រួមទាំងការពិចារណាលើកិច្ចពិភាក្សាដែលបានធ្វើឡើងនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី ៦ខែសីហា ដោយមានការចូលរួមពីបេសកជនពិសេសអាមេរិក Steve Witkoff ។
កិច្ចការទូលំទូលាយសម្រាប់ការធានាសន្តិភាព និងសន្តិសុខ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន និងជាបន្ទាន់ក៏នឹងត្រូវប៉ះផងដែរ។ តាមសេចក្តីរាយការណ៍ លោក ពូទីន និងប្រធានាធិបតីអាមេរិកត្រាំ ក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


