ព័ត៌មានជាតិ
មេយោធាភូមិភាគ២ និងឧត្តមសេនីយ៍យោធាថៃ កោះប្រជុំថ្ងៃ១៥សីហានេះ ដើម្បីរកលេសទម្លាក់កំហុសលើកម្ពុជារឿងបង្កប់គ្រាប់មីន
យោងតាមប្រភពព័ត៌មានពីភ្នាក់ងារនៅក្នុងប្រទេសថៃដែលគួរឱ្យជឿទុកចិត្ត បានឱ្យដឹងអំពីផែនការឧបាយកលបង្កជម្លោះរបស់កងទ័ពថៃ ដើម្បីយកលេសបើកការវាយលុកសងសឹកចូលបូរណភាពទឹកដីកម្ពុជាសាជាថ្មី។ ក្នុងការរៀបចំផែនការនេះ មេយោធភូមិភាគទី២របស់ថៃ ឧត្តមសេនីយ៍ ប៊ុនស៉ីន ផាត់ខ្លាំង និងបណ្តាអនុប្រធានរបស់យោធាថៃ បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីគិតគូរនិងបង្កើតលេសសមស្របមួយដែលអាចជាភាពអាចជឿជាក់បានថា «កម្ពុជាបាននិងកំពុងយកការលបកប់គ្រាប់មីន» ដែលពួកថៃជាអ្នកបង្កើតឡើង។

យោងតាមប្រភពព័ត៌មានដដែល, នៅក្នុងសកម្មភាពនេះ ក្រុមជំនាញដោះមីនរបស់យោធាថៃ និងស្រាវជ្រាវរកគ្រាប់មីនចាស់ៗ ដែលមិនទាន់ផ្ទុះក្នុងដីខ្មែរ យកទៅកែឆ្នៃបង្កប់ក្នុងទឹកដីថៃដោយកងទ័ពថៃដែលនឹងត្រូវពាក់ឯកសណ្ឋានកងទ័ពកម្ពុជាដែលពួកគេប្រមូលទិញពីផ្សាររ៉ុងក្លឿ នាពេលកន្លងមក ដើម្បីប្រើប្រាស់បន្លំជាទាហានកម្ពុជាដូចជាទាហានថៃបន្លំពាក់ឯកសណ្ឋានទាហានកម្ពុជាដើម្បីបាញ់ចំពាមកៅស៊ូ យកទៅពាក់សពទាហានថៃកាឡៃថាសពទាហានកម្ពុជា និងធ្វើសកម្មភាពផ្សេងទៀតដើម្បីចោទមកលើទាហានកម្ពុជា។

ក្រោយពីរៀបចំផែនការលួចបង្កប់មីនដោយខ្លួនឯងនេះរួច ពួកគេនឹងធ្វើឱ្យមានការផ្ទុះមីនជារៀងរាល់ថ្ងៃ ដើម្បីបានលេសដាក់ការចោទប្រកាន់ថា កម្ពុជាជាអ្នកប្រព្រឹត្ត។ ទិដ្ឋភាពនេះ កងទ័ពថៃនឹងនាំអ្នកសង្កេតការណ៍ដែលជាប្រទេសសមាជិកនៃអនុសញ្ញាអូតាវ៉ា (Ottawa Convention) ឱ្យចូលរួមដើម្បីពិនិត្យមើលនិងជាភស្តុតាង ហើយចោទប្រកាន់ត្រង់មកទាហានកម្ពុជាចំៗតែម្តងថា បានលួចដាក់គ្រាប់មីនថ្មីៗ។ បន្តពីនេះទៀត ពួកទាហានថៃនឹងរង់ចាំឱកាសលទ្ធផលនៃការប្រជុំ RBC ពេលខាងមុខ បរាជ័យ គឺថៃនឹងបើកការវាយលុកកម្ពុជាតែម្តង ដោយយកហេតុផលប្រឌិតថា ប្រទេសកម្ពុជារំលោភបទឈប់បាញ់ដោយបានបង្កប់គ្រាប់មីន។

ប្រភពព័ត៌មាន បានបង្ហាញនូវក្តីអាណិតជាពន់ពេកចំពោះប្រទេសកម្ពុជា និងកងទ័ពកម្ពុជាដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប៉ុន្តែត្រូវបានកងទ័ពថៃរំលោភបំពាន មួលបង្កាច់ និងបង្កហេតុទម្លាក់កំហុសមកលើរហូត។
ប្រភពព័ត៌មាននេះ ក៏បានអំពាវនាវប្រទេសមហាអំណាច និងបណ្តាប្រទេសអាស៊ាន ក្នុងនោះរួមមានប្រទេសម៉ាឡេស៊ី ដែលមានផ្កាយរណបជួយពិនិត្យលើសកម្មភាពកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន ពិនិត្យមើលថាតើនរណាជាអ្នកដាក់មីនពិតប្រាកដ បន្ថែមពីលើអ្នកសង្កេតការណ៍អន្តរជាតិដើម្បីអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រោះមានការក្លែងបន្លំនៃគ្រាប់មីន និងម្យ៉ាងទៀត គ្រាប់មីនទាំងនេះមិនមែនជាមីនផ្តាច់មុខ ផលិតដោយកម្ពុជានោះទេ ប៉ុន្តែអាចរកទិញនៅកន្លែងណាក៏បានដែរ។ ជាមួយគ្នានេះ ចំពោះការក្លែងខ្លួនជាកងកម្លាំងទ័ពកម្ពុជា និងពាក់ឯកសណ្ឋានកងទ័ពកម្ពុជាគឺគេអាចធ្វើបាន ព្រោះទាហានកម្ពុជាគោរពបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ រហូតកងទ័ពថៃចូលមកចាប់នៅក្នុងបន្ទាយ ដោយមិនបានតដៃ ដោយសារតែចង់បានដំណោះស្រាយដោយសន្តិវិធី៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


