ព័ត៌មានអន្ដរជាតិ
Boonsin Padklang មិនចូលខ្លួនបំភ្លឺក្នុងព្រឹទ្ធសភា រឿងផ្គើនបញ្ជារដ្ឋាភិបាលថៃទេ
អតីតមេភូមិភាគ២ថៃ Boonsin Padklang មិនបានចូលខ្លួនតាមការកោះហៅរបស់គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋទេ ដោយប្រាប់ថា ជាប់រវល់បំពេញភារកិច្ច។ នេះបើតាមការផ្សាយរបស់ Thai Enquirer នៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥។

តាមគម្រោង Boonsin នឹងត្រូវចូលខ្លួនបំភ្លឺរឿងដែលខ្លួនអះអាងថា បានផ្គើនបញ្ជារដ្ឋាភិបាល ឲ្យឈប់បាញ់ក្រោយការផ្ទុះអាវុធជាមួយកម្ពុជានៅព្រំដែន បាន៦ម៉ោង។
Boonsin សារភាពថា ខ្លួនពិតជាមិនស្តាប់តាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលឲ្យឈប់បាញ់មែន ពេលជម្លោះព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដា។
យ៉ាងណា លោក Sawat Tassana ប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋ បញ្ជាក់ថា គណៈកម្មាធិការនឹងអញ្ជើញអតីតមេភូមិភាគ២ ឲ្យមកម្តងទៀត ពេលណាសមរម្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


