ព័ត៌មានអន្ដរជាតិ
Boonsin Padklang ក្លាយជាអង្គរក្សពិសេសរបស់ស្ដេចថៃ
គេហទំព័ររាជកិច្ចព្រះមហាក្សត្រថៃ Royal Gazette កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានផ្សព្វផ្សាយព្រះរាជក្រឹត្យ ដោយបានតែងតាំងឧត្តមសេនីយទោ Boonsin Padklang ជាឆ្មាំរាជពិសេស និងជាកងអង្គរក្សពិសេសប្រចាំព្រះរាជវាំង។
យ៉ាងណា ការតែងតាំងអតីតមេបញ្ជាការភូមិភាគ២នេះ ស្របពេលដែលស្ដេចថៃ ត្រាស់បង្គាប់ឲ្យដកតំណែងឧត្តមសេនីយ៍ឯក Chakthip Chaijinda និងឧត្តមសេនីយ៍ឯក Adul Boonthamcharoen ពីមុខតំណែងជាឆ្មាំពិសេសរបស់វាំងថៃ ដែលបទបញ្ជាមួយនោះបានចូលជាធរមាន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥មកម្ល៉េះ។

ការប្រកាសនេះគឺផ្អែកលើអំណាចនៃច្បាប់សន្តិសុខឆ្នាំ ២០១៧, ច្បាប់ឆ្មាំភូមិន្ទឆ្នាំ ១៩៣៧, ច្បាប់មន្ត្រីនគរបាលនៃឆ្នាំ ១៩៥២ និងបទបញ្ជារបស់ក្រសួងការពារជាតិស្តីពីការតែងតាំងឆ្មាំភូមិន្ទឆ្នាំ ២០១៦ ដែលរៀបរាប់អំពីសិទ្ធិអំណាចក្នុងការតែងតាំងនិងបណ្តេញចេញ។
មិនតែប៉ុណ្ណោះ ក្រៅពីលោក Boonsin Padklang ព្រះមហាក្សត្រថៃបានត្រាស់បង្គាប់តែងតាំងមន្ត្រី និងនគរបាលចំនួន ៣៨ នាក់ ជាឆ្មាំពិសេស និងជាកងអង្គរក្សពិសេសប្រចាំរាជវាំងថៃដូចគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Anutin រុះរើរូបសំណាកមុខវិមានរដ្ឋាភិបាលចោល ដោយសារជំនឿ ខ្លាចប៉ះតំណែងដូចអ្នកមុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


