ព័ត៌មានជាតិ
ស្ថាប័នហិរញ្ញវត្ថុចំនួនបីត្រូវបាន ADB ជ្រើសរើសជាសមាជិកដំបូងសម្រាប់កម្មវិធីជំរុញសេវាធនគារអាកាសធាតុ
ស្ថាប័នហិរញ្ញវត្ថុចំនួនបីរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) ភីអិលស៊ី, និង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចជ្រើសរើសឱ្យក្លាយជាសមាជិកដំបូង នៃកម្មវិធីជំរុញសេវាធនាគារអាកាសធាតុ (Climate Bank Accelerator ហៅកាត់ CBA) ដែលនេះគឺជាគំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុអាកាសធាតុ និង និរន្តរភាព នៅក្នុងវិស័យធនាគាររបស់កម្ពុជា។

យោងតាម ADB ដែលបានប្រកាសនៅថ្ងៃទី១៨ ខែសីហា កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានភាពពណ៌បៃតង ដែលរួមមាន ការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Roadmap) និងការអនុវត្តវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Taxonomy) ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ មានប្រសាសន៍ថា សាទរស្ថាប័នរបស់លោកត្រូវជ្រើសរើសចូលរួមក្នុងកម្មវិធីនេះ ដែលជាស្ថាប័នដំបូង សម្រាប់កម្មវិធីជំរុញសេវាធនាគារអាកាសធាតុហើយយើងមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ ADB ដើម្បីដឹកនាំការរីកលូតលាស់នៃគម្រោងអាកាសធាតុ និងហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា។

លោកបានលើកឡើងថា៖«កម្មវិធីនេះក៏គាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការជួយអតិថិជនរបស់យើងកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។»
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ FTB ក៏បានមានប្រសាសន៍ផងដែរថា ភាពជាដៃគូយុទ្ធសាស្ត្រនេះជំរុញដំណើររបស់យើងឱ្យក្លាយជាធនាគារបៃតងឈានមុខគេនៅកម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងហានិភ័យអាកាសធាតុ ការកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលអាចជឿទុកចិត្តបាន និង ពង្រីកដំណោះស្រាយហិរញ្ញប្បទានបៃតងជាក់ស្តែង។
លោកថា៖«ដោយធ្វើការរួមគ្នា យើងអាចប្រែក្លាយមហិច្ឆតាអាកាសធាតុ ទៅជាដំណោះស្រាយដែលអាចធ្វើបាននិងមានជោគជ័យអាជីវកម្ម ដែលជំរុញកំណើនជាមួយនឹងកាបូនទាបនិងភាពធន់សម្រាប់កម្ពុជា។»

លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ នៃធនាគារមេយប៊ែង មានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានបៃតងគឺជាចំណុចសំខាន់នៃការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់ធនាគារលោក។ លោកបានគូសបញ្ជាក់ថា៖«ការចូលរួមក្នុងកម្មវិធីជំរុញសេវាធនាគារអាកាសធាតុរបស់ ADB គឺជាសកម្មភាពយុទ្ធសាស្ត្រដែលលើកកំពស់សមត្ថភាព បង្កើនចំណេះដឹង និងពង្រឹងភាពជាដៃគូរបស់យើង ដើម្បីសម្រេចបាននូវមហិច្ឆតានេះនៅក្នុងប្រទេសកម្ពុជា។ វាអាចឱ្យយើងបញ្ជូនមូលធនទៅក្នុងគម្រោងអាកាសធាតុវិជ្ជមាន គាំទ្រដល់ការផ្លាស់ប្តូរបៃតងរបស់ប្រទេស និងបង្កើតតម្លៃរយៈពេលវែងសម្រាប់សហគមន៍ សេដ្ឋកិច្ច និងបរិស្ថានរបស់យើង។»
ជាមួយគ្នានោះដែរ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ADB មានសេចក្តីរីករាយ ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនរបស់កម្ពុជា ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងគាំទ្រការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប ហើយធន់នឹងអាកាសធាតុ។
លោកស្រីថា៖«ADB សូមថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា សម្រាប់ភាពជាដៃគូ និងការគាំទ្ររបស់ស្ថាប័នទាំងពីរ ហើយយើងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យនេះ។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបៃតង គឺជាគោលបំណងសំខាន់នៃផែនការអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ក្រោមយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់យើង។»

កម្មវិធី CBA ដែលទើបចាប់ផ្តើមនេះ នឹងឈានចូលដល់ដំណាក់កាលអនុវត្តការប្រឹក្សា ដែលមានគោលបំណងគាំទ្រធនាគារដែលបានជ្រើសរើសទាំងនេះ ដើម្បីពង្រឹងសមត្ថភាពក្នុងការពង្រីកហិរញ្ញវត្ថុអាកាសធាតុ អភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការអនុវត្តការវាយតម្លៃហានិភ័យអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដើម្បីសម្រេចបានផលជះកាន់តែទូលំទូលាយ កម្មវិធីនេះក៏នឹងរួមបញ្ចូលម៉ូឌុលបណ្តុះបណ្តាលដែលត្រូវបង្កើតរួមគ្នា និងផ្តល់ជូនដល់ធនាគារសមាជិករបស់ ABC សម្រាប់ឆ្នាំ ២០២៥-២០២៦ ដូច្នេះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការចែករំលែកចំណេះដឹង។ នេះបើយោងតាម ADB៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


