សន្តិសុខសង្គម
ស្នងការរាជធានី បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ ក្រោយសង្កេតឃើញមានកំរើកឡើងវិញ
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាម៉ឺងម៉ាត់ឲ្យសមត្ថកិច្ចជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ បន្ទាប់ពីសង្កេតឃើញហាក់មានកំរើកឡើងមកវិញ។ ការដាក់បទបញ្ជារបស់ស្នងការរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញសកម្មភាពក្រុមក្មេងទំនើង ហាក់កក្រើកឡើងវិញ ស្របពេលដែលប្រទេសជាតិ កំពុងឡើងកម្ដៅលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ។

ការដាក់បទបញ្ជាឲ្យបង្ក្រាបក្រុមក្មេងទំនើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងផ្សព្វផ្សាយផែនការរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ជួន ណារិន្ទ លើកឡើងថា ស្របពេលដែលប្រទេសជាតិ កំពុងកើនឡើងកម្ដៅលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ ប៉ុន្តែសកម្មភាពក្រុមក្មេងទំនើង ក៏បានលេចចេញរូបរាងខ្លះឡើងមកវិញតិចតួច ប៉ុន្តែសមត្ថកិច្ចក្នុងនាមជាអ្នកអនុវត្ត មិនបណ្តែតបណ្តោយឲ្យសកម្មភាពនេះ អាចក្រោកឡើងមកវិញបានឡើយ ពោលគឺនឹងប្រើទាំងវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាត សំដៅធ្វើយ៉ាងណាមិនឲ្យពាក្យថា ” ក្មេងទំនើង ” នេះ អាចកើតឡើងមកវិញបាននោះឡើយ។

ក្រៅពីបញ្ហាក្មេងទំនើង លោក ជួន ណារិន្ទ ក៏បានណែនាំឲ្យមន្ត្រីយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះបញ្ហានេះ ជាទុកកង្វល់សំខាន់បំផុតរបស់ពលរដ្ឋអ្នកធ្វើដំណើរប្រចាំថ្ងៃ។ លោកបានដាក់បញ្ជារឲ្យការិយាល័យជំនាញ សហការជាមួយអធិការខណ្ឌទាំង១៤ ត្រូវដាក់កម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ នៅតាមតំបន់ងាយទទួលរងនូវការកកស្ទះជាប្រចាំ។ បញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវតែពង្រឹងឲ្យបានខ្ពស់ នៅតាមតំបន់ប្រជុំជន ក៏ដូចជាតំបន់ផ្សារមានការលក់ដូរ ដោយត្រូវយកចិត្តទុកដាក់រៀបចំឲ្យមានរបៀបរៀបរយេបញ្ចៀសបានពីការបាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ៕
អត្ថបទ៖ សុភា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


