Connect with us

ព័ត៌មានអន្ដរជាតិ

តើសារធាតុ «ផូស្វ័រពណ៌ស» ដែលថៃ បាញ់ស្រោចលើកម្ពុជា បង្កផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណា?

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ ប្រទេសថៃ បានទទួលស្គាល់ជាផ្លូវការហើយថា ខ្លួនពិតជាប្រើប្រាស់សារធាតុ «ផូស្វ័រពណ៌ស» បាញ់ស្រោចលើកងទ័ពកម្ពុជាមែន។ 

សារធាតុផូស្វ័រពណ៌ស (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលស្គាល់នេះគឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក វិនថៃ ស៊ូវ៉ារី ដែលបញ្ជាក់ថា កងទ័ពថៃបានប្រើសារធាតុគីមីនេះ ក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។ 

តើ «ផូស្វ័រពណ៌ស» ជាអ្វី?

យោងតាមអង្គការសុខភាពពិភពលោកនិង CDC របស់អាមេរិក, ផូស្វ័រពណ៌ស (White Phosphorus) គឺជាសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំង ដែលតែងតែប្រើក្នុងយោធា (ជាគ្រាប់បែកភ្លើងឬគ្រាប់បែកផ្សែង)។ វាមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងក្នុងរយៈពេលភ្លាមៗ និងរយៈពេលវែងដូចជា៖

🚨ផលប៉ះពាល់លើសុខភាពមនុស្ស៖ ផូស្វ័រពណ៌ស អាចបណ្តាលឲ្យមានការរលាកគីមីយ៉ាងធ្ងន់ធ្ងរ និងឈឺចាប់បំផុត នៅពេលដែលវាប៉ះនឹងស្បែក។ ដោយសារតែវាឆេះខ្លាំង និងបន្តឆេះដរាបណាមានខ្យល់អាកាស វាអាចជ្រាបចូលជ្រៅទៅក្នុងជាលិកា ឆ្អឹង និងសរីរាង្គខាងក្នុង ដែលបង្ករបួសពិបាកព្យាបាល។

ការស្រូបផ្សែងរបស់វាអាចបំផ្លាញផ្លូវដង្ហើមនិងសួត ហើយការជ្រាបចូលក្នុងបរិមាណតិចតួចក៏អាចបណ្តាលឲ្យខូចខាតថ្លើម តម្រងនោម និងបេះដូង ឬអាចបណ្តាលឲ្យស្លាប់ថែមទៀតផង។

អ្នកដែលគេចផុតពីការរងរបួសដោយផូស្វ័រពណ៌ស ក៏មិនរួចខ្លួនដែរ ពោលមនុស្សភាគច្រើនតែងជួបប្រទះបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាខូចសរីរាង្គ និងស្លាកស្នាមរាងកាយជាអចិន្ត្រៃយ៍។

🚨ផលប៉ះពាល់បរិស្ថាន៖ សំណល់ផូស្វ័រពណ៌សអាចចូលទៅក្នុងដី និងបំពុលប្រភពទឹកក្រោមដី និងផ្ទៃទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។

មិនត្រឹមប៉ុណ្ណឹង សត្វអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់ផងដែរ ប្រសិនបើពួកវាប៉ះពាល់ឬលេបសារធាតុផូស្វ័រពណ៌សដែលបំពុលដី ឬទឹក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ទទួលស្គាល់ថា ខ្លួនពិតជាបាញ់សារធាតុគីមី «ផូស្វ័រពណ៌ស» ស្រោចលើកងទ័ពកម្ពុជា មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម