សន្តិសុខសង្គម
នគរបាលប៉ុស្តិ៍កាកាបទី២ ចុះផ្សព្វផ្សាយបញ្ហាគ្រឿងញៀនដល់សិស្សានុសិស្សក្នុងមូលដ្ឋាន
ដេីម្បីឱ្យសិស្សានុសិស្សស្វែងយល់កាន់តែច្បាស់ និងចៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន ដែលធ្វេីឱ្យប៉ះពាល់សុខភាពបំផ្លាញអនាគត់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះធ្វេីការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ថ្នាក់រៀនសិស្សានុសិស្សនៅក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានឱ្យដឹងថា ការចុះផ្សព្វផ្សាយពីផលប៉ះពាល់ពីបញ្ហាគ្រឿងញៀននេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំពីលោកវរសេនីយ៍ត្រី ជឿន សារ៉ុម អធិការរងទទួលផែនគ្រឿងញៀនបានចុះធ្វេីការផ្សព្វផ្សាយបញ្ហាគ្រឿងញៀនដល់សិស្សានុសិស្សដែលរៀននៅសាលាមីគីវ៉េ ស្ថិតនៅផ្លូវសហពន្ធ័រុស្សុី ភូមិក្បាលដំរី២ សង្កាត់ កាកាបទី២ ដេីម្បីស្វែងយល់ឱ្យច្បាស់ និងចៀសឱ្យផ្សាយពីគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច។

ជាមួយគ្នានោះផងដែរ កម្លាំងសមត្ថកិច្ចក៏បានណែនាំអំពីបញ្ហាក្មេងទំនើង ច្បាប់ចរាចរណ៍ ភូមិឃុំមានសុវត្ថិភាព និងបញ្ហាមួយចំនួនទៀត ដែលមានសិស្សចូលរួមសរុបចំនួន ៦០នាក់ ស្រី ២៦នាក់៕
អត្ថបទ៖ សុខា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


