Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យប្រកាន់គោលការណ៍សម្អាតផ្ទះ -សម្អាតបឹង ក្នុងការបោសសម្អាតគ្រឿងញៀន

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យខាងតែបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មា​ធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ០១បប «សម្អាតចកចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាការកត់សម្គាល់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ស្ថានភាពគ្រឿងញៀននៅកម្ពុជាមានការវិវត្តប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ។ ឯការកែច្នៃផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ខណៈប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន។

លោក បញ្ជាក់ថា ការថយចុះនូវវត្តមានប្រភេទគ្រាប់ និងកើនឡើងនូវវត្តមានប្រភេទ ICE គឺកាន់តែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់។

ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា លោក ស សុខា លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាគោលការណ៍ណែនាំ និងផែនការនានាសំដៅធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន៖ ផែនការជាតិស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព សេចក្ដីណែនាំស្តីពីការរៀបចំយន្តការត្រួតពិនិត្យគ្រឿងញៀនថ្នាក់រាជធានីខេត្ត ដល់ខណ្ឌក្រុងស្រុក និងសង្កាត់/ឃុំ បទបញ្ជាលេខ០១បបរបស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសេចក្តីព្រាងគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀន។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថែមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវខ្លឹមសារបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ​។ ទន្ទឹមនេះត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ស្របតាមទិសស្លោក ៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

ដោយឡែក នៅក្នុងក្របខណ្ឌអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីខេត្តទាំងអស់ លោក ស សុខា បានណែនាំដល់មន្រ្តីទាំងអស់ ទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីការពារទាំងខ្លួនឯង និងសមាជិកក្រុមគ្រួសារពីអន្ទាក់នៃគ្រឿងញៀន និងធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំនៅតាមគោលដៅកម្សាន្តនានាដែលជាទីពេញនិយមរបស់យុវវ័យ ជាអាទិ៍ តាមផ្សារទំនើប ក្លឹបកម្សាន្ត KTV និងរោងភាពយន្តជាប់ប្រចាំ ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីឥទ្ធិពលអវិជ្ជមានពីការប្រើប្រាស់គ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ស្លាប់​យ៉ាង​ហោច​១០០​នាក់ ក្រោយ​ជាប់​ក្នុង​អណ្ដូង​រ៉ែ​មាស​រាប់​ខែ​នៅ​អាហ្វ្រិក​ខាង​ត្បូង

កីឡា៨ នាទីutes មុន

លោក សរ សិទ្ធិ ទទូច​​ឲ្យ​កីឡាករអត់​ធ្មត់​ខ្ពស់​ក្នុង​ពាន​ក្រសួង​មហាផ្ទៃ ដើម្បីជា​គំរូមន្ត្រីអនុវត្ត​ច្បាប់

ព័ត៌មានជាតិ២០ នាទីutes មុន

រូបភាព​ថ្មីៗ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ ខណៈ​កម្មករ​សម្រុក​ឲ្យរួច​តាមផែនការ

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា-អ៊ីរ៉ង់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយគ្នា

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

កំណើននៃការនាំចេញ​រថយន្តរបស់​ចិន រំពឹង​ថានឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម