ជីវិតកម្សាន្ដ
លោក អុិន វិចិត្រ បង្ហាញការមិនពេញចិត្តខ្លាំង ក្រោយមានអ្នកតិះដៀលរឿងខ្មែរ ហើយសរសើររឿងសៀម
លោក អុិន វិចិត្រ ចាងហ្វាងផលិតកម្ម Mediaload Pictures បានសម្តែងការហួសចិត្តជាខ្លាំង រហូតចេញមុខប្រតិកម្មចំពោះអ្នកដែលមិនសូវឱ្យតម្លៃលើរឿងខ្មែរ ហើយបែរជាទៅសរសើររឿងសៀម ឬបរទេសជាដើម។

លោក អុិន វិចិត្រ ត្រូវបានគេស្គាល់ថាជាផលិតករភាពយន្តវ័យក្មេងរបស់ខ្មែរម្នាក់ ដែលមានបទពិសោធនឹងស្នាដៃជាច្រើន ក្នុងការផលិតរឿងបែបកំប្លុកកំប្លែងភ័យរន្ធត់ ខណ:ថ្មីៗនេះលោកកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រលើភាពយន្តរបស់លោកដែលបានចាក់បញ្ចាំងនៅតាមបណ្តារោងកុនក្នុងស្រុកមួយចំនួន។
ទន្ទឹមនឹងសន្ទុះការគាំទ្រស្នាដៃផលិតរឿងបែបភ័យរន្ធត់ លាយឡំនឹងភាពកំប្លុកកំប្លែងបង្កភាពសប្បាយរីករាយជូនទស្សនិកជននេះដែរ ថ្មីៗកន្លងមកនេះក៏មានអ្នកគាំទ្រមួយចំនួនបានស្នើឱ្យលោកផលិតកុនបែបមនោសញ្ចេតនាបន្ថែមរស់ជាតិថ្មីតម្រូវតាមទីផ្សារចង់បានរបស់ពួកគេផងដែរ។
ដោយឡែកងាកមកចាប់អារម្មណ៍មុននេះ លោក អុិន វិចិត្រ បានបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្ តនូវការរិះគន់របស់បុគ្គលមួយចំនួនតូច ដែលមើលមិនឃើញតម្លៃភាពយន្តក្នុងស្រុក។
គួរបញ្ជាក់ដែរថា កាលពីថ្មីៗកន្លងទៅ មហាជនខ្មែរនិងសិល្បករសិល្បការិនីព្រមជាមួយផលិតករភាពយន្តរបស់ខ្មែរបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យបញ្ឈប់ការចាក់បញ្ចាំកុនរបស់ថៃនៅក្នុងប្រទេសកម្ពុជា ដោយនាំគ្នាងាកមកធ្វើឱ្យវិស័យភាពយន្តខ្មែរកាន់តែមានសន្ទុះទីផ្សារ និងការគាំទ្រច្រើនឡើងវិញ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


